អង្គការសិទ្ធិមនុស្សលីកាដូនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានធ្វើយុទ្ធនាការតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកអស់រយៈពេល៩សប្តាហ៍មកហើយក្នុងការស្នើសុំឲ្យមានការដោះលែងសកម្មជនបរិស្ថានចំនួន៦នាក់ និងសកម្មជនសង្គមជាយុវជនយ៉ាងតិចណាស់៧នាក់ទៀត។
បន្ទាប់ពីមានការរិះគន់របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ចំពោះការកាត់ទោសអ្នកកាសែតម្នាក់ថា មានចរិតនយោបាយនោះ មន្ត្រីតុលាការខេត្តកោះកុងមួយរូបបាននិយាយថា ការផ្តន្ទាទោសអ្នកកាសែតលោក យួន ឈីវ ធ្វើឡើងដោយផ្អែកលើភស្តុតាង និងនីតិវិធីច្បាប់ទាំងស្រុង។
ការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុងមកលើអ្នកកាសែតម្នាក់កាលពីពេលថ្មីៗនេះ បង្ហាញនូវភាពយុត្តិធម៌ដែលយកជាការពុំបាន។ នេះជាការកត់សម្គាល់របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ហៅកាត់ថា RSF។
ក្រុមអ្នកសារព័ត៌មាន និងសកម្មជនខាងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មើលឃើញអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជា ថាជាឧបករណ៍មួយទៀតរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតសេរីភាពនិងបង្កើតការភ័យខ្លាចក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
ដោយមានករណីស្លាប់របស់បុគ្គលិកនៅក្នុងកាស៊ីណូ កញ្ញា ស្រ៊ី ស្រីលាង អាយុ២៥ឆ្នាំ ជាបុគ្គលិកក្នុងកាស៊ីណូដឹសេនជូរី ចង់ឲ្យថៅកែគោរពតាមលក្ខខណ្ឌផ្តល់ការឈប់សម្រាកដែលបានព្រមព្រៀងគ្នា និងអនុញ្ញាតឲ្យគាត់អាចមានសេរីភាព ដើម្បីបានទៅផ្ទះសំបែង និងបានជួបជុំគ្រួសារម្តងម្កាល។
មេធាវីការពារក្តីឲ្យកុមារ កាក់ សុវណ្ណច្ឆ័យ បានស្នើសុំគ្រូពេទ្យជំនាញចូលរួមក្នុងសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្តី ដែលម្តាយរបស់កុមាររូបនេះបានលើកឡើងថា កូនប្រុសរបស់ខ្លួនមានជំងឺអូទីហ្សឹម(autism) ឬជំងឺរវើរវាយ ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបដិសេធ។
ប្រទេសមីយ៉ាន់ម៉ា បិទអ៊ីនធឺណិតជាយ៉ាងទៀងទាត់ស្ទើរពេញមួយឆ្នាំ ដោយរបបយោធានិយាយថា ដើម្បី«ស្ថិរភាព» ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។
តុលាការរាជធានីភ្នំពេញ បានពន្យារពេលនៃការប្រកាសសាលក្រមរបស់ក្រុមយុវជនខ្មែរថាវរៈ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកញ្ញានេះ។ ការណ៍នេះ បានធ្វើឲ្យក្រុមគ្រួសារសកម្មជនទាំងនោះ ព្រួយបារម្ភអំពីសុខភាពសាច់ញាតិរបស់ខ្លួន។
អ្នករាយការណ៍ពិសេស អ.ស.ប. អាណត្តិថ្មីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្ត្រាចារ្យ Vitit Muntarbhorn ក្នុងរបាយការណ៍ផ្លូវការដំបូងរបស់ខ្លួន បានស្នើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការតាមរុកកួនអ្នកជំទាស់ អ្នករិះគន់ សកម្មជន និងសង្គមស៊ីវិល។
របាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីដើមខែកញ្ញានេះដោយអង្គការ Asia Centre មានមូលដ្ឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានរិះគន់ខ្លាំងៗលើច្បាប់និងបទបញ្ញត្តិមួយចំនួនរបស់កម្ពុជា ជាពិសេសគឺអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។
សកម្មជនសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់ គឺលោក ចាន់ ធឿន អាយុ៣៥ឆ្នាំ បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ក្រោយមានការប្តឹងផ្តល់ពីបុរសម្នាក់ ឈ្មោះ ប៉ាក យ៉ាងគួ ដែលជាកូនរបស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដែលត្រូវបណ្តាញសហគមន៍ព្រៃឡង់ចោទថាជា«ជនល្មើសកាប់ឈើ»។
អង្គការសហប្រជាជាតិ (អ.ស.ប) ឬUnited Nations បានស្នើរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពហុមតិ ចំពេលកម្ពុជាប្រារព្ធទិវារដ្ឋធម្មនុញ្ញលើកទី២៨របស់ខ្លួន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
ព័ត៌មានផ្សេងទៀត
No media source currently available