ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ប្រឆាំង​ដ៏​លេចធ្លោ​បំផុត​​របស់​ក្រុងហុងកុង​ត្រូវ​បាន​ចាប់ខ្លួន


សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លោក Joshua Wong ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ​ដោយមាន​កាន់​ឯកសារ​ធានា​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លោក Joshua Wong ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ​ដោយមាន​កាន់​ឯកសារ​ធានា​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ការ​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ដ៏​លេចធ្លោ​​បំផុត​​​​របស់​​ហុងកុងនេះ គឺ​ជា​ការ​ចាប់​ខ្លួន​ក្រុមអ្នក​ប្រឆាំង​រដ្ឋាភិបាល​ចុងក្រោយ​បំផុត​មួយ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ មក​លើ​ទីក្រុង​ហុងកុង​​កាល​ពី​ចុង​ខែ​មិថុនា។​

សកម្មជន​វ័យក្មេងដ៏​លេច​ធ្លោ​ម្នាក់នៅ​ក្នុង​ទីក្រុង​ហុងកុង ​គឺ​លោក Joshua Wong ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចំពោះការចូល​រួម​ក្នុង​បាតុកម្ម​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យកាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ លោក​បាន​ប្ដេជ្ញា​បន្ត​ទប់ទល់​នឹង​ការ​បង្ក្រាប​របស់​ចិន​មក​លើ​អ្នក​ប្រឆាំង។

ការ​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ដ៏​លេចធ្លោបំផុតរបស់ហុងកុងនេះ គឺ​ជា​ការ​ចាប់​ខ្លួន​ក្រុមអ្នក​ប្រឆាំង​រដ្ឋាភិបាល​ចុងក្រោយ​បំផុត​មួយ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ មក​លើ​ទីក្រុង​ហុងកុងកាល​ពី​ចុង​ខែ​មិថុនា។​

លោក Wong ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ «ការ​ប្រជុំ​ខុស​ច្បាប់» ចំពោះ​បាតុកម្ម​ឆ្នាំ​ ២០១៩ ប្រឆាំង​នឹង​ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាល ​មិន​ឲ្យ​ពាក់​របាំង​មុខ នៅ​អំឡុង​មុនមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះបើ​តាមការ​ឲ្យ​ដឹង​ពី​មេធាវី​របស់លោក Wong។

លោក Wong អាយុ ២៣​ ឆ្នាំ ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​បី​ករណី​ផ្សេងគ្នា បាន​ឲ្យ​ដឹង​បន្ទាប់​ពីគេ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ថា លោក​ត្រូវ​បាន​គេ​ចោទ​ឃុំ​ខ្លួន​ពី​បទរំលោភច្បាប់​ប្រឆាំង​នឹង​ការ​ពាក់​របាំង​មុខ ដែលទើប​តែ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​រឿងខុសធម្មនុញ្ញ​ហុងកុង។​

មេធាវី​របស់​លោក Wong បាន​ឲ្យ​ដឹង​ថា លោក Wong ត្រូវ​បាន​គេ​ចាប់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​លោក បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលិស​ ​អំពី​បទ​ចោទ​មួយ​ផ្សេង​ទៀត ដែល​លោក​កំពុង​ត្រូវ​គេ​ជំនុំជម្រះ។

លោក​ Wong បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ «ទោះបី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ខ្ញុំ​នឹង​បន្ត​តទល់ និង​សង្ឃឹម​ថា ​អាច​ប្រាប់​ទៅ​កាន់​ពិភពលោក​ថា ​ពលរដ្ឋ​ហុងកុង​មិន​ព្រម​ចុះ​ចាញ់​ឡើយ»៕

XS
SM
MD
LG