កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានធ្វើឲ្យភាគី៤ បញ្ចប់ជម្លោះជាមួយគ្នា ដែលនាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងដែរ។ នោះ គឺជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋសម្តេចឪព្រះបាទនរោត្តមសីហនុ ដែលជាអ្នកផ្តួចផ្តើម។
ក្រុមតំណាងរាស្ត្រ តម្រូវឲ្យជួបប្រជុំគ្នានៅក្នុងសម័យប្រជុំមួយដែលគ្មានការបោះឆ្នោត នៅថ្ងៃទី ២៦ និងទី ២៧ ខែតុលាខាងមុខ ដែលនេះ ជាវិធានការមួយដែលលោកនាយករដ្ឋមន្ត្រី Prayuth Chan-o-Cha បាននិយាយថា លោកបានអនុម័តរួចហើយ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសគឺជាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ ដែលបានអូសបន្លាយពេលអស់២០ឆ្នាំនៅកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។
ការកោះហៅថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនេះ ធ្វើឡើង ខណៈដែលថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៩នាក់នេះ កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសនៅឡើយ។
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់បន្ថែមថា វាជារឿងសំខាន់ដែលសិទ្ធិមនុស្សសម្រាប់ជនដែលត្រូវចាប់ខ្លួន ឬឃុំខ្លួនត្រូវបានគោរព ហើយអ្នកដែលរងបទចោទព្រហ្មទណ្ឌទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ ទទួលបានមេធាវីការពារក្តី ហើយនឹងអនុញាតដល់សមាជិកក្រុមគ្រួសារគេ បានចូលជួបពួកគេផងដែរ។
បើតាមរបាយការណ៍របស់អង្គការលីកាដូ អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសិល្បករ ចំនួន១៩នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ចាប់តាំងពីខែកក្កដា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង ប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ» ដោយយោងតាមមាត្រា៤៣៧ ដែលអាចឲ្យពួកគេជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើរកឃើញកំហុស។
លោក Josu Urrutikoetxea (ចូស៊ូ យូរ៉ូទីខិតស៊ៀ) ធ្លាប់ដឹកនាំក្រុម ETA ក្នុងអំឡុងពេលដែលមានការបង្ហូរឈាមដ៏ខ្លាំងបំផុតមួយ ដែលក្នុងនោះរួមមានទាំងជនរងគ្រោះជាកុមារផងដែរ ត្រូវបានគេដាក់គ្រាប់បែកសម្លាប់ក្នុងគ្រាដែលពួកគេកំពុងរត់លេង។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បាននិយាយប្រឆាំងនឹងអរិភាពនេះផងដែរ នៅពេលដែលលោកបានថ្កោលទោស «ការវាយប្រហារទាំងអស់លើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដែលរងការប៉ះពាល់ដោយជម្លោះនៃតំបន់ Nagorno Karabakh នេះ»។
ការតវ៉ាដែលភាគច្រើនដឹកនាំដោយនិស្សិត បានបន្តធ្វើអស់ប៉ុន្មានខែកន្លងមកនៅក្នុងរាជធានីបាងកក ដោយអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan-Ocha ចុះចេញពីតំណែង។ លោក Prayuth បានឡើងកាន់អំណាចដោយសារការធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០១៤។
បើតាមក្រសួងយុត្តិធម៌ ក្នុងចំណោមសំណុំរឿងដែលដោះស្រាយនេះ មាន១០.៣០០សំណុំរឿង ជាសំណុំរឿងដែលត្រូវបានជំនុំជម្រះ គឺស្មើនឹង៨២ភាគរយនៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន ក្នុងការជួយស្រ្តីខ្មែរម្នាក់ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ហើយដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារ «មិនអាចរស់នៅចុះសម្រុង» ជាមួយស្វាមី។
ព័ត៌មានផ្សេងទៀត
No media source currently available