មេដឹកនាំពិភពលោកនិងសាសនា បានថ្កោលទោសការផ្ទុះគ្រាប់បែកដ៏ប្រល័យនៅថ្ងៃបុណ្យ Easter នៅឯវិហាគ្រិស្តសាសនា និងសណ្ឋាគារក្នុងប្រទេសស្រីលង្កាដែលបានសម្លាប់មនុស្សជាង ២០០ នាក់។
មន្ត្រីស្រីលង្កានិយាយថា មនុស្សជាង ២០០នាក់ បានត្រូវសម្លាប់ ហើយរាប់រយនាក់ទៀត បានរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់នៅថ្ងៃបុណ្យ Easter នៅថ្ងៃអាទិត្យនៅវិហារគ្រិស្តសាសនានិងសណ្ឋាគារ។
ព្រឹត្តិការណ៍នេះជាអំពើហិង្សាធ្ងន់ធ្ងរបំផុតមួយដែលបានកើតឡើងនៅក្នុងប្រទេសអាស៊ីភាគខាងត្បូងមួយនេះ ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលកាលពីមួយទសវត្សកន្លងទៅនេះ។
មន្ត្រីប៉ូលិសជាន់ខ្ពស់បញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីពលរដ្ឋតវ៉ាបិទផ្លូវទាំងនោះបានប្រើហិង្សាលើសមត្ថកិច្ច ក្រោយសមត្ថកិច្ចចុះរុះរើផ្ទះដែលពួកគេសង់ខុសច្បាប់លើដីដែលមានកម្មសិទ្ធិ។
របាយការណ៍ពីស្ថានីយទូរទស្សន៍ក្នុងស្រុកនៅប្រទេសប៉ាគីស្ថានបង្ហាញពីអ្វីដែលខ្លួនអះអាងថា ជាក្រុមអ្នកជួញដូរមនុស្សត្រូវបានថតសកម្មភាពបានពេលកំពុងរៀបចំអាពាហ៌ពិពាហ៌រវាងបុរសជនជាតិចិន និងស្រ្តីជនជាតិប៉ាគីស្ថាន។
លោកស្រី Ivanka Trump ដែលជាកូនស្រីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងជាទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន បានថ្លែងទៅកាន់សន្និសីទកំពូលសហគ្រិនស្រ្តីនៅក្នុងប្រទេសកូដឌីវ័រ កាលពីថ្ងៃពុធ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលថា មិនបានឆ្លុះបញ្ចាំងពីការពិត ចំពោះរបាយការណ៍ថ្មីនេះដែលអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៨កាន់តែអាក្រក់ ដោយសារគណបក្សកាន់អំណាចព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ខ្លួន។
កម្ពុជានឹងរៀបចំការបោះឆ្នោតមួយទៀត គឺការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងខែឧសភា ខាងមុខនេះ ដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល និងធ្លាប់មានសំឡេងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
ខណៈកម្ពុជាលែងមានការប្រារព្ធពិធីរំឭកខួបនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមនេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនប្រើប្រាស់បណ្តាញសង្គមដើម្បីរំឭកព្រឹត្តិការណ៍នេះជំនួសវិញ។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទម្លាក់លោក Maduro ចេញពីតំណែង មន្ត្រីរដ្ឋាភិបាលអាមេរិកក៏បានដាក់សម្ពាធតឹងតែងផងដែរលើប្រទេសគុយបា។
អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា មួយភាគបីនៃប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា ៣០លាននាក់ ត្រូវការម្ហូបអាហារជាបន្ទាន់ និងថ្នាំសង្កូវ។
សមាជិកសភាសំខាន់ៗខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទម្សិលមិញ បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ថាបានប៉ុនប៉ង «យ៉ាងអាក្រក់ និងខុសច្បាប់» ដើម្បីទាក់ទាញការគាំទ្រនយោបាយ។
ព័ត៌មានផ្សេងទៀត
No media source currently available