ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោម បានបន្តតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ ស្របពេលពួកគេត្រៀមរៀបចំសន្និសីទធំមួយក្នុងប្រទេសហូឡង់ ដើម្បីស្វែងរកការគាំទ្រឲ្យមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាដោយខ្លួនឯង សេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើទឹកដីខ្មែរដែលបារាំងកាត់ឲ្យទៅវៀតណាមគ្រប់គ្រងកាលពីឆ្នាំ១៩៤៩
សហភាពអឺរ៉ុប បានទុកពេលឲ្យរដ្ឋាភិបាលកម្ពុជា១៨ខែ ដើម្បីកែប្រែស្ថានការណ៍ប្រជាធិបតេយ្យ ហើយធ្វើយ៉ាងណាធានាឲ្យមានសេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលដែលមិនចំណុះនឹងរដ្ឋាភិបាល និងផ្តល់សិទ្ធិនយោបាយពេញលេញដល់ក្រុមអ្នកនយោបាយគណបក្សជំទាស់។
ដំណើរការបោះឆ្នោតជ្រើសរើសទាំងប្រធានាធិបតីនិងទាំងតំណាងរាស្ត្រឥណ្ឌូណេស៊ីក្នុងពេលតែមួយជាលើកដំបូង កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅនេះ បានបណ្តាលឲ្យមន្ត្រីរៀបចំការបោះឆ្នោតរហូតដល់ជាង៣០០នាក់បានស្លាប់។
ក្រុមបាតុករដ៏សំខាន់មួយក្រុមគឺសមាគមវិជ្ជាជីវៈស៊ូដង់ (Sudanese Professional Association) បានធ្វើការប្រជុំជាលើកទី៣ ដើម្បីសម្រេចថាត្រូវផ្តល់តំណែងក្នុងក្រុមប្រឹក្សាយោធាស៊ីវិលរួមគ្នាឲ្យទៅអ្នកណា? ហើយពួកគេត្រូវមានតួនាទីអ្វីខ្លះ។
ខណៈដែលអ្នកស្រី រ៉ូណា ស្មីត ប្រេសិតពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានចេញឃ្លីបវីដេអូដែលបញ្ជាក់ឲ្យដឹងពីការស្លាប់កូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម។
ពួកគេបានដាក់ញត្តិនិងសំណើជាច្រើនចំណុចទៅរដ្ឋាភិបាល ទាមទារឲ្យមានការបើកលំហសិទ្ធិសេរីភាព និងដំណោះស្រាយបញ្ហាផ្សេងៗរបស់កម្មករឲ្យបានពេញលេញ ខណៈមានមានវត្តមានអ្នករាយការណ៍ពិសេសអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងធ្វើទស្សនកិច្ច បានចូលរួមផងដែរ។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមកម្មករ សហជីព និងអ្នកការពារសិទ្ធិប្រមាណជាជាង១ពាន់នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីតាំងចំនួនពីរផ្សេងគ្នា គឺនៅសួនប្រជាធិបតេយ្យថ្មី និងនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ។
ប្រាក់ចំណូលជាមធ្យមសម្រាប់ស្ត្រីនៅក្នុងប្រទេសវៀតណាមមានចំនួន ២២៤ ដុល្លារអាមេរិកក្នុងមួយខែ ដែលស្មើនឹង ៥ លាន ២ សែនដុង។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានលើកជាចម្ងល់ចំពោះការកោះហៅនោះ ដោយសារតែខ្លួនបានវិលមកជីវភាពធម្មតាវិញតាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ មកម៉្លេះ។
អ្នកស្រីអង់សាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់អ្នកស្រីនៅប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump មានបំណងចង់ធ្វើការផ្លាស់ប្ដូរចំពោះប្រព័ន្ធសុំសិទ្ធិជ្រកកោនរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងសំណើរបស់លោកឲ្យមានការបង់ថ្លៃពាក្យសុំសិទ្ធិជ្រកកោនផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available