លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន និយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក កំពុងស្វែងរកគ្រប់ជម្រើសទាំងអស់ថា តើបិទច្រកចេញចូលពីប្រទេសម៉ិកស៊ិក ហើយអ្វីនឹងមានផលប៉ះពាល់។
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានចោទប្រកាន់ថាវៀតណាមមានបំណងបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម។
អ្នកស៊ើបអង្កេតពិសេសលោកស្រី Yanghee Lee បាននិយាយថា នៅទីនោះពួកគេរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ហើយស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានគ្រោះថ្នាក់ខ្លាំង ដែលពួកគេមិនអាចត្រឡប់មកប្រទេសវិញបាន។
បន្ទាប់ពីរដ្ឋសភាអាមេរិកអនុម័តច្បាប់ ដែលផ្ដោតលើការធានាឲ្យមាននូវការការពារប្រឆាំងនឹងការរើសអើងក្នុងការបើកប្រាក់បៀវត្សរ៍ផ្អែកលើភេទកាលពីសប្ដាហ៍មុនមក ថ្ងៃអង្គារស្អែកនេះ គឺតំណាងឲ្យទិវាជានិមិត្តរូបនៃការទទួលបានប្រាក់បៀវត្សរ៍ស្មើគ្នា។
មន្ត្រីសិទ្ធិមនុស្សមួយរូប យល់ថា នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលលោក ស៊ុម ម៉ឺន បានបង្ហាញខ្លួនក្រោយការលាក់ខ្លួនក្នុងស្ថានភាពភ័យខ្លាចជាងពីរខែមកនេះ។
ប្រទេសចំនួន៣ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម រួមមាន ប្រទេសតូហ្គូនៅតំបន់អាហ្វ្រិកខាងលិច ប្រទេសម៉ិកសិកនៅតំបន់អាមេរិកខាងជើង និងប្រទេសអេស្ប៉ាញនៅប៉ែកអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។
តុលាការសាលាឧទ្ធរណ៍សម្រេចមិនអនុញ្ញាតឲ្យលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំជួបជុំគ្រួសារ បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារប្រាប់អ្នកស្រី ភឹម ម៉ៅ ដែលជាម្តាយថា កូនប្រុសអ្នកស្រីនឹងបានស្ថិតនៅក្រៅឃុំ បើអ្នកស្រីឈប់ប្តឹងអាជ្ញាធរចំពោះការបាត់ខ្លួនស្វាមីអ្នកស្រី។
លោក សេវ សឿន តំណាងសហគមន៍មកពីភូមិកក់ បានបញ្ជាក់ថា លោកសប្បាយរីករាយដែលទទួលបានដីសក្តិសិទ្ធិរបស់ដូនតាមកវិញ ក៏ប៉ុន្តែប្តេជ្ញាថា នឹងបន្តការតស៊ូរហូតទាល់តែក្រុមហ៊ុនជួសជុលការខូចខាតព្រៃ និងប្រភពទឹក និងផ្តល់សំណងដល់សហគមន៍រងគ្រោះ។
អាជ្ញាធរខេត្តព្រះវិហារមិនទាន់អាចបញ្ជាក់បានថា តើលោក ស៊ុម ម៉ឺន ដែលបានបាត់ខ្លួនក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ នៅទីណាឲ្យប្រាកដនោះទេ តែថា កូនប្រុសរបស់លោក ដែលកំពុងជាប់ឃុំ អាចនឹងត្រូវបានដោះលែងនៅក្នុងសប្តាហ៍នេះ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង ៩០០០ នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យមចំនួន ១៥០០ដុល្លារ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនអះអាងថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយ ដើម្បីបំពេញការចង់បានរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមបញ្ជូនប្រតិភូមកពិនិត្យស្ថានភាពកម្ពុជាក្រោមក្របខណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA។
ព័ត៌មានផ្សេងទៀត
No media source currently available