អ្នកស្រីអង់សាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់អ្នកស្រីនៅប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump មានបំណងចង់ធ្វើការផ្លាស់ប្ដូរចំពោះប្រព័ន្ធសុំសិទ្ធិជ្រកកោនរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងសំណើរបស់លោកឲ្យមានការបង់ថ្លៃពាក្យសុំសិទ្ធិជ្រកកោនផងដែរ។
អំឡុងទស្សនកិច្ចរយៈពេល៥ថ្ងៃនៅចិនដើម្បីចូលរួមវេទិកាគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិននៅក្រុងប៉េកាំង លោក ហ៊ុន សែន បានចរចាទ្វេភាគីជាមួយលោក Xi Jinping ប្រធានាធិបតីចិន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។
អង្គការរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់នឹងធ្លាក់ចុះ ៦ ភាគរយ នៅឆ្នាំនេះ ដោយសារតែប្រឈមជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ចោទប្រកាន់ថាអាមេរិក កំពុងព្យាយាមធ្វើឱ្យអ៊ីរ៉ង់ចុះចាញ់ និងផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ដោយព្យាយាមរារាំងពាណិជ្ជកម្មប្រេងអន្តរជាតិរបស់ប្រទេសនេះ។
លោក John Bolton និយាយកាលពីថ្ងៃអាទិត្យថាស.រ.អា.បានចុះហត្ថលេខាលើឯកសារយល់ព្រមបង់ប្រាក់ចំនួន២លានដុល្លារសម្រាប់ការថែទាំសុខភាពរបស់លោក Otto Warmbier ដែលត្រូវបានឃាត់ខ្លួនដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ប៉ុន្តែមិនដែលបង់ប្រាក់នោះទេ។
ក្រុមប្រឹក្សាជំនឿរបស់សហគមន៍ Yazidi នៅអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនទទួលកូនរបស់ស្ត្រីនិងក្មេងស្រីដែលត្រូវបានរំលោភដោយក្រុមរដ្ឋឥស្លាមទេ។
មានមនុស្សម្នាក់បានស្លាប់និងបីនាក់ទៀតបានរងរបួសនៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានចូលទៅបាញ់ប្រហារនៅវិហារសាសនាយូដាមួយនៅទីក្រុង Poway រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍។
ស្ថានទូតអាមេរិកនៅទីក្រុងColomboបានប្រាប់ឲ្យប្រជាជនចៀសវាងកន្លែងបួងសួងនៅប្រទេសស្រីលង្កានៅចុងសប្ដាហ៍ខាងមុខដោយលើកពីរបាយការណ៍ប្រទេសស្រីលង្កាដែលថា ការវាយប្រហារបន្ថែមអាចកើតឡើង។
នៅក្នុងលិខិតមួយកាលពីថ្ងៃទី១៨ ខែមេសាជូនក្រុមប្រឹក្សានេះហើយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតលីប៊ី លោក ElmahdiElmajerbi បានសរសេរថា
ការបន្តកិច្ចប្រឹងប្រែងតស៊ូមតិលើឆាកអន្តរជាតិ គឺដើម្បីធ្វើឲ្យមានសេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមដែលបារាំង បានកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមកាលពី៧០ឆ្នាំមុនផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available