កាលពីឆ្នាំ២០២០ រដ្ឋបាលលោក Trump បានលុបចោលការហាមប្រាមមិនឱ្យលោក Prabowo ចូលក្នុងសហរដ្ឋអាមេរិកដែលត្រូវបានដាក់កំហិតដោយមានការចោទប្រកាន់អំពីការរំលោភលើសិទ្ធិមនុស្ស។
នៅឆ្នាំ១៩៩៨ លោក Prabowo ត្រូវបានបណ្ដេញចេញពីយោធា បន្ទាប់ពីលោកទទួលរងនូវការចោទប្រកាន់ថាបានបញ្ជាឲ្យចាប់ជំរិតសកម្មជនការពារសិទ្ធិមនុស្សជាច្រើន ដែលរហូតមកទល់ពេលនេះ សកម្មជនជាង១០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។
ការប្រកាសអំពីវិធានការនេះតាមទូរទស្សន៍រដ្ឋគឺស្មើនឹងការទទួលស្គាល់ដ៏ធំមួយទោះបីមិនបានបង្ហើបក៏ដោយថា យោធាមីយ៉ាន់ម៉ាកំពុងប្រឹងប្រែងយ៉ាងត្រដាបត្រដួសនៅក្នុងការទប់ទល់នឹងការបះបោររបស់ក្រុមតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេសប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។
ការប្រកាសរបស់អាជ្ញាធរថៃអំពីការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវអ្នកវិភាគមើលឃើញថា នេះគឺជាសញ្ញាមួយនៃការតម្រែតម្រង់អំណាចថ្មីនៅក្នុងប្រទេសថៃ ដោយបញ្ចប់ជម្លោះជិតពីរទសវត្សរ៍កន្លងមករវាងបក្ខពួករបស់លោក Thaksin និងក្រុមវរជនកាន់អំណាចខណៈ មានជម្លោះថ្មីមួយកំពុងកើតឡើង។
អាជ្ញាធរក្រុងនេះបានសុំឱ្យមានកិច្ចសហប្រតិបត្តិការពីក្រុមនយោជក ដើម្បីជួយអ្នកធ្វើការនៅក្នុងក្រុងនេះដែលមានប្រជារាស្ត្រ ១១ លាននាក់ ចៀសវាងពីខ្យល់កខ្វក់ ដែលត្រូវរំពឹងថា នឹងមានរហូតដល់ថ្ងៃសុក្រ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto ដែលជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសជ័យជម្នះ ក្រោយពីការរាប់សន្លឹកឆ្នោតមិនផ្លូវការបានបង្ហាញថាលោកនាំមុខដាច់គូប្រជែង ២ នាក់ទៀត។
លោក Subianto បានទទួលសន្លឹកឆ្នោតប្រហែល ៦០ ភាគរយ បើប្រៀបធៀបទៅនឹងអតីតអភិបាលខេត្តលោក Anies Beswadan បានទទួលសំឡេងឆ្នោតជាង ២០ ភាគរយ ខណៈដែលលោក Ganjar Pranowo ដែលជាអភិបាលខេត្តម្នាក់ទៀត បានស្ថិតឆ្ងាយក្នុងលំដាប់ទី ៣។
ពលរដ្ឋឥណ្ឌូណេស៊ីទៅស្ថានីយបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈនេះដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោកក្នុងរយៈពេលមួយថ្ងៃដើម្បីជ្រើសរើសសមាជិករដ្ឋសភានិងប្រធានាធិបតីថ្មី។
សារព័ត៌មានថៃនានាបានផ្សព្វផ្សាយថា លោក Thaksin ដែលមានអាយ ៧ ៤ឆ្នាំ ស្ថិតក្នុងចំណោមអ្នកទោសចំនួន ៩៣០ នាក់ ដែលត្រូវទទួលបានការដោះលែង ដោយសារហេតុផលសុខភាព ឬវ័យចំណាស់។
តុលាការធម្មនុញ្ញថៃមិនបានរំលាយគណបក្សឆ្ពោះទៅមុខទេ ដោយបានបញ្ចៀសមិនឱ្យមានវិបត្តិនយោបាយកើតឡើងក្រោយនោះភ្លាមៗ។
ថ្ងៃទី១ខែកុម្ភៈជាខួបគម្រប់៣ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលបណ្តាលឱ្យមានសង្គ្រាមស៊ីវិលបង្ហូរឈាមមួយ ដែលកំពុងបន្តហែកហួរប្រទេសជាតិមួយនេះ ដែលមានប្រជាជនចំនួន៥៤លាននាក់។
ព័ត៌មានផ្សេងទៀត
No media source currently available