ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ឈ្នះ​ឆ្នោត​នៅ​ថៃ​ប្រឈម​នឹង​ការរំលាយ​ក្រោយពី​សាលក្រម​ប្រមាថ​ព្រះមហាក្សត្រ​


អតីត​បេក្ខជន​នាយករដ្ឋ​មន្ត្រី​ថៃនិង​មេដឹកនាំគណបក្ស​ឆ្ពោះទៅមុខ​ឬ Move Forwardលោក Pita Limjaroenrat ថ្លែង​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុងបាងកកកាលពីថ្ងៃទី​២៤ មករា ឆ្នាំ២០២៤។
អតីត​បេក្ខជន​នាយករដ្ឋ​មន្ត្រី​ថៃនិង​មេដឹកនាំគណបក្ស​ឆ្ពោះទៅមុខ​ឬ Move Forwardលោក Pita Limjaroenrat ថ្លែង​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុងបាងកកកាលពីថ្ងៃទី​២៤ មករា ឆ្នាំ២០២៤។

គណបក្ស​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ប្រទេស​ថៃ​កំពុង​ប្រឈម​បញ្ហា​ផ្លូវច្បាប់​ដែល​អាច​នឹង​ឈាន​ទៅការរំលាយ​គណបក្ស​នោះ​ឬ​សមាជិក​សភា​របស់​ខ្លួន​ត្រូវ​បាន​បណ្តេញចេញ​ពី​សភា​ចាប់តាំង​ពី​តុលាការ​កំពូល​បាន​រកឃើញ​ថា​គណបក្ស​នេះ​បាន​រំលោភ​រដ្ឋធម្មនុញ្ញ។

តុលាការ​ធម្មនុញ្ញ​បាន​សម្រេចកាលពី​សប្តាហ៍​មុន​ថា​គណបក្ស​ឆ្ពោះទៅមុខ​ឬ Move Forward មាន​របៀបវារៈ​ដែល​បាន​លាក់​ពុត​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របស់​ថៃ​ដោយ​ការធ្វើយុទ្ធនាការ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ច្បាប់​បរិហាកេរ្តិ៍​ដែល​ដាក់ទោស​ការប្រមាថ​ណាមួយ​ដល់​ក្រុម​គ្រួសារ​រាជវង្សានុវង្ស​ដ៏​មាន​អំណាច​របស់​ថៃ​ដោយ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

តុលាការ​បាន​បញ្ជា​ឱ្យ​គណបក្ស​នោះ​បញ្ឈប់​ការខំប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ក៏ប៉ុន្តែ ​បាន​សម្រេច​មិន​ដាក់​ទោស​ពៃរ៍​ចំពោះ​ការរំលោភ​រដ្ឋធម្មនុញ្ញ​ទេ។

ចាប់តាំង​ពី​សាលក្រម​មក ពួក​អ្នក​រិះគន់​គណបក្ស​ឆ្ពោះទៅមុខ​ឬ Move Forwardបាន​ដាក់​ពាក្យ​បណ្តឹងជា​ច្រើន​ទៅរដ្ឋាភិបាល​ដែល​នៅ​ទីបំផុត​អាច​រំលាយ​គណបក្ស​នោះ​ឬ​មើលឃើញ​សមាជិក​សភា​ទាំង​អស់​របស់​គណបក្ស​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ។

គណបក្ស​ឆ្ពោះទៅមុខ​ឬ Move Forward បាន​ឈ្នះ​ការបោះឆ្នោត​ភាគច្រើន​និង​រដ្ឋសភា​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ទៅដោយ​មាន​ផែនការ​ដើម្បី​ទប់ស្កាត់​រាជានិយម ពួក​វរជន​ដែល​គាំទ្រ​យោធា ក៏ប៉ុន្តែ មិន​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ហើយ​បាន​ចាញ់​ការប្រឆាំង​ដោយ​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ពួក​យោធា។

ប្រតិកម្ម​ដល់​ការជំទាស់​ប្រឆាំង​ខាង​ផ្លូវ​ច្បាប់​នៅពេល​ថ្មីៗនេះ សមាជិក​រដ្ឋសភា​របស់​គណបក្ស​ឆ្ពោះទៅមុខនិង​ជា​អ្នក​នាំពាក្យ​លោក Parit Wacharasindhu បាន​ទទូច​ថា​គណបក្ស​មិន​បាន​អ្វី​ខុស​ទាល់​តែសោះ​ហើយ​បាន​និយាយ​ថា​ខ្លួន​នឹង​ប្រយុទ្ធ​ដើម្បី​ទាមទារ​ដ៏ខ្លាំងក្លា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG