តុលាការធម្មនុញ្ញថៃមិនបានរំលាយគណបក្សឆ្ពោះទៅមុខទេ ដោយបានបញ្ចៀសមិនឱ្យមានវិបត្តិនយោបាយកើតឡើងក្រោយនោះភ្លាមៗ។
ថ្ងៃទី១ខែកុម្ភៈជាខួបគម្រប់៣ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលបណ្តាលឱ្យមានសង្គ្រាមស៊ីវិលបង្ហូរឈាមមួយ ដែលកំពុងបន្តហែកហួរប្រទេសជាតិមួយនេះ ដែលមានប្រជាជនចំនួន៥៤លាននាក់។
តុលាការនេះបានបញ្ជាឱ្យគណបក្សនេះបញ្ឈប់ការប្រឹងប្រែងដើម្បីកែប្រែឬលុបចោលច្បាប់នេះ។ ក្រុមអ្នកសង្កេតការណ៍និយាយថា គេរំពឹងថាសេចក្តីសម្រេចរបស់តុលាករនេះនឹងនាំឱ្យមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ដោយក្រុមប្រឆាំងនឹងគណបក្សឆ្ពោះទៅមុខ ដើម្បីស្វះស្វែងឱ្យមានការរំលាយបក្សនេះចោល។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននេះ មានការចូលរួមជាលើកដំបូងពីអ្នកតំណាង«មិនមែននយោបាយ»របស់របបយោធាមីយ៉ាន់ម៉ា។
ខណៈស្ត្រីរាប់លាននាក់នឹងចេញទៅបោះឆ្នោតនៅទូទាំងប្រទេសដែលជាប្រជុំកោះមួយនេះនៅខែក្រោយ ស្ត្រីខ្លះនិយាយថាឋានៈពួកគេក្នុងឆាកនយោបាយឥណ្ឌូណេស៊ីគ្មានឥទ្ធិពលច្រើនទេ។
តារាចម្រៀងរ៉ែប និង អ្នកចម្រៀងដែលប្រឆាំងរដ្ឋាភិបាល បានរងការចោទប្រកាន់ដោយបទចោទជាច្រើនពាក់ព័ន្ធនឹងការបះបោរ និង ការប្រមាថព្រះមហាក្សត្រ ខណៈដែលអ្នកផលិតខ្សែភាពយន្ត និងសិល្បករវិញ បានស្ថិតក្រោមការឃ្លាំមើល និងបៀតបៀន ពីសំណាក់អាជ្ញាធរ ឬ ត្រូវរឹតត្បិតខ្លួនឯង។
លោកចៅក្រម Punya Udchachon បាននិយាយថា iTV «មិនបានធ្វើប្រតិបត្តិការជាក្រុមហ៊ុនបណ្តាញសារព័ត៌មានទេ» នៅពេលលោក Pita ឈរឈ្មោះសម្រាប់ការបោះឆ្នោត ហើយ«មានភាគហ៊ុន មិនមែនជាការរំលោភច្បាប់ទេ ... ដូច្នេះឋានៈលោកជាសមាជិករដ្ឋសភាមិនត្រូវបានបញ្ឈប់ឡើយ»។
វៀតណាមកំពុងអនុវត្តតាមយុទ្ធសាស្ត្រគោលនយោបាយការបរទេស «រឹងមាំនិងបត់បែន» ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសមហាអំណាច ប៉ុន្តែអ្នកជំនាញបានព្រមានអំពីគោលជំហរអព្យាក្រឹត្យភាពរបស់រដ្ឋាភិបាលក្រុងហាណូយ ក្នុងពិភពលោកមួយ ដែលកាន់តែបែកបាក់គ្នា។
នៅពេលនិយាយអំពីរបៀបដែលពួកគេនឹងដោះស្រាយជាមួយប្រទេសចិន អ្នកវិភាគប្រាប់ VOA ផ្សាយជាភាសាឥណ្ឌូណេស៊ីថា បទពិសោធផ្សេងៗគ្នារបស់បេក្ខជនទាំង ៣ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំងទំនងជាមានឥទ្ធិពលលើវិធីដែលពួកគេគិតគូរលើទំនាក់ទំនងទ្វេភាគី រួមទាំងជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao បានថ្លែងថាសម្ព័ន្ធភាព Three Brotherhood Alliance ដែលមានកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិ Ta’ang និងកងទ័ព Arakan បានយល់ស្របគ្នាឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយ ឱ្យមានការដកទាហាននិងការដោះស្រាយជម្លោះតាមរយៈកិច្ចចរចាគ្នា។
មនុស្សជិត ២០៥ លាននាក់មានសិទ្ធិបោះឆ្នោតក្នុងគោលដៅជ្រើសរើសអ្នកបន្តតំណែងពីលោកប្រធានាធិបតី Joko Widodo ក្រោយអាណត្តិ១០ឆ្នាំរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available