គណៈកម្មការនោះក៏បាននិយាយដែរថា លោក Pitaត្រូវតែបញ្ឈប់ពីសភាចំពោះការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនiTVដែលលែងមានអស់ជាច្រើនឆ្នាំមកហើយ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ាន នៅក្នុងកិច្ចសហការជាមួយដៃគូខាងក្រៅរបស់អាស៊ាន។
កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមជនជាតិម៉ុងតាញ៉ា ឬ ដេហ្គា រៀបចំបាតុកម្មតវ៉ាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំអន្តរាគមន៍បញ្ឈប់អំពើហិង្សា និងសកម្មភាពរំលោភបំពានរយ:ពេលជិត ៥ទសវត្សរ៍ ដែលកើតមានបន្តបន្ទាប់លើជនជាតិដើមភាគតិចម៉ុងតាញ៉ានៅក្នុងប្រទេសវៀតណាម។
រដ្ឋមន្ត្រីការបរទេសចិនលោកQin Gang នឹងមិនចូលរួមកិច្ចប្រជុំការទូតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះដោយមូលហេតុសុខភាព។ នេះបើតាមអ្នកនាំពាក្យក្រសួងរបស់លោកកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រមុខការទូតប្រទេសអាស៊ាន ដែលរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម ត្រូវជួបប្រជុំគ្នានៅថ្ងៃអង្គារនេះនិងថ្ងៃពុធស្អែក។
ក្រុមជនជាតិដើមម៉ុងតាញ៉ាធ្វើបាតុកម្មដាក់ញាតិដោយចាប់ផ្តើមពីសេតវិមាន វិមានរដ្ឋសភា និងធ្វើដំណើរបន្តទៅកាន់ស្ថានទូតវៀតណាមផងដែរ។
លោក Pita Limjaroenra អ្នកនាំមុខគេសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ បាននិយាយនៅថ្ងៃអង្គារនេះថាលោកមានការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភាសម្រាប់តំណែងជាន់ខ្ពស់នេះ។
ភាពតានតឹងកើនឡើង ខណៈនាវាចិនធ្វើដំណើរក្នុងតំបន់ប្រតិបត្តិការប្រេងនិងឧស្ម័នរបស់វៀតណាម
រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានថ្លែងថា វិបត្តិនៅមីយ៉ាន់ម៉ាកំពុងបង្កឱ្យមានជនភៀសខ្លួនឆ្លងកាត់ព្រំដែនថៃមីយ៉ាន់ម៉ា ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានរងការខូចខាត។
ការចូលចតរបស់នាវាផ្ទុកយន្តហោះ USS Ronald Reaganនៅកំពង់ផែដាណាងកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងវៀតណាមប្រារព្ធខួបលើកទី១០ឆ្នាំនៃ«ភាពជាដៃគូគ្រប់ជ្រុងជ្រោយ»របស់ប្រទេសទាំង២។
ដោយសារមានភាពតានតឹងក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គ្រោងធ្វើសមយុទ្ធយោធាទីមួយរបស់ខ្លួន ដោយបានរៀបចំសព្វគ្រប់នូវគម្រោងនេះនៅថ្ងៃព្រហស្បតិ៍នេះអំពីកន្លែងធ្វើសមយុទ្ធនេះក្នុងសមុទ្រ Natuna ខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។
លោក Blinken បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។
ព័ត៌មានផ្សេងទៀត
No media source currently available