ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋ​អាមេរិក​ទៅដល់​វៀតណាម


នាវាផ្ទុក​យន្ដហោះ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Ronald Reagan បាន​ទៅ​ដល់​កំពង់ផែ​ក្នុង​ទីក្រុង​ដាណាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣។
នាវាផ្ទុក​យន្ដហោះ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Ronald Reagan បាន​ទៅ​ដល់​កំពង់ផែ​ក្នុង​ទីក្រុង​ដាណាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣។

នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​បាន​ទៅដល់​ទីក្រុង​ដាណាង​ភាគ​កណ្តាល​វៀត ណាម​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​កប៉ាល់​ចិន​ដែល​បាន​បើកបរ​នៅ​ក្នុង​ផ្ទៃ​ទឹក​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការចូលចត​របស់​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan នៅ​កំពង់ផែ​ដាណាង​កើតមាន​ឡើង​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​វៀតណាម​ប្រារព្ធ​ខួប​លើក​ទី​១០ឆ្នាំ​នៃ​«ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ»​របស់​ប្រទេស​ទាំង២។

នាវា​ផ្ទុក​យន្តហោះ​ដែល​ជា​ផ្នែក​មួយ​នៃ​កងនាវា​ទី៧​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​សកម្មភាព​ដើម្បី​«គាំទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ»បាន​ទៅដល់​ដោយ​មាន​នាវា២គ្រឿង​អម​គឺនាវា USS Antietam និង USS Robert Smalls បំពាក់​ទៅ​ដោយ​កាំជ្រួច​មីស៊ីល។ នេះ​បើ​តាម​ការប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហាណូយ។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ចុះ​ពី​នាវា​ហើយ​ចាប់ដៃ​ជាមួយ​ទាហាន​វៀតណាម​នៅ​ក្នុង​ពិធី​ដ៏​ខ្លី​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថ្ងៃ​ត្រង់​ម្សិលមិញ។

លោក​វរនាវីឯក​ Daryle Cardone​ ដែល​បញ្ជា​នាវា USS Ronald Reagan បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖​«ទាហាន​ជើង​ទឹក​ជាង​៥០០០​នាក់​នៅ​លើ​នាវា USS Ronald Reagan​អន្ទះសារ​ចង់​ទស្សនា​ទីក្រុង​ដាណាង​និង​ចង់ឃើញ​វប្បធម៌​របស់​វៀតណាម»។

វៀតណាម​និង​សហរដ្ឋ​អាមេរិក​មាន​ការទាក់ទង​ពាណិជ្ជកម្ម​កាន់តែ​ជិតស្និទ្ធ​និង​ការព្រួយកង្វល់ដូច​គ្នា​អំពី​កម្លាំង​កាន់តែ​កើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់។

នាវា​ស្រាវជ្រាវ​ក្រោម​បាត​សមុទ្រ​ នាវា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ជា​ច្រើន​គ្រឿង​និង​ទូក​នេសាទ​របស់​ចិន​បាន​ធ្វើ​ប្រតិបត្តិការ​អស់​ជា​ច្រើន​សប្តាហ៍​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​បណ្តាល​ឱ្យ​មាន​ការទាមទារ​ឱ្យ​នាវា​ទាំង​នោះ​ចាកចេញ​ដោយក្រសួង​ការបរទេស​វៀតណាម។

នាវា​ទាំង​នោះ​នៅទីបំផុត​បាន​ចាកចេញ​កាលពី​ដើម​ខែ​មិថុនា។

ចិន​បាន​ទាមទារ​ផ្ទៃ​ទឹក​ដែល​សម្បូរ​ដោយ​ធនធាន​ស្ទើរតែ​ទាំង​អស់ ថ្វីបើ​មាន​ការ​ទាមទារ​ប្រកួត​ប្រជែងគ្នា​ពី​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ រួមទាំង​វៀតណាម ហ្វីលីពីន​និង​ម៉ាឡេស៊ី​ផង​ដែរ៕

XS
SM
MD
LG