ប្រទេសហ្វីលីពីនជាប់នៅកណ្តាលក្នុងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ ប្រធានាធិបតីហ្វីលីពីនថ្មីបានងាកទៅរកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីអតីតប្រធានាធិបតីរបស់ខ្លួនមានទំនោរទៅរកចិន។ ប៉ុន្តែអ្នកជំនាញថា ហ្វីលីពីនត្រូវមានយុទ្ធសាស្ត្រទប់ទល់បែបច្នៃប្រតិដ្ឋជាមួយនឹងចិន។
ក្រុមចលនាប្រឆាំងនឹងការដឹកនាំរបស់របបសឹកភូមាកំពុងស្វែងរកមធ្យោបាយឈ្លាសវៃ និងមានបច្ចេកវិទ្យាខ្ពស់ជាងមុន នៅក្នុងផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់ការតស៊ូរបស់ពួកគេ។
តុលាការធម្មនុញ្ញនៃប្រទេសថៃបានសម្រេចព្យួរតំណែងសមាជិករដ្ឋសភាគណបក្សប្រឆាំងលោក Pita Limjaroenrat ស្របពេលដែលតុលាការនេះបើកសវនាការអំពីករណីចោទប្រកាន់ដែលថាលោកបានរំលោភច្បាប់បោះឆ្នោត។
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ឬ NUG ដែលជារដ្ឋាភិបាលនិរទេសខ្លួន បារម្ភថា ថៃកំពុងបង្កើតមាគ៌ាមួយដែលធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងរបស់សមាគមអាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្រោយជំនួបសម្ងាត់រវាងរដ្ឋមន្ត្រីការបរទេសថៃនិងលោកស្រី Aung San Suu Kyi។
កាលពីពេលថ្មីៗនេះ មន្ត្រីវៀតណាមបានហាមការចាក់បញ្ចាំងខ្សែភាពយន្តនេះ ដោយសារវាបង្ហាញនូវផែនទីមួយដែលមានបញ្ចូលនូវការទាមទាររបស់ចិននូវដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានថ្កោលទោសជាថ្មីម្តងទៀតចំពោះអំពើហិង្សាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្កឡើងដោយការបង្ក្រាបដ៏បង្ហូរឈាមរបស់របបយោធាលើគូប្រជែងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោក Antony Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានចក្ខុវិស័យដូចនឹងសមាជិកអាស៊ានចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ រុងរឿង សុវត្ថិភាព ដែលមានការតភ្ជាប់គ្នា និងភាពធន់នឹងវិបត្តិ។
អស់ពេលជិតមួយឆ្នាំកន្លះ បន្ទាប់ពីសមាគមអាស៊ាន បានបង្កើតជាកិច្ចព្រមព្រៀង៥ចំណុច ដើម្បីជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិក្នុងស្រុកនៅប្រទេសនេះ មិនមានចំណុចណាមួយដែលត្រូវបានណែនាំឡើងក្នុងនោះ ត្រូវបានយកមកអនុវត្តនោះទេ។
រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាង២០ បានជួបជុំគ្នានៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះ ដោយការពិភាក្សាតុមូលក្នុងកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំរបស់តំបន់អាស៊ីអាគ្នេយ៍នេះ នឹងផ្តោតលើបញ្ហាប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន សង្គ្រាមនៅអ៊ុយក្រែននិងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
មីយ៉ាន់ម៉ាត្រូវបានរំខានឥតឈប់ឈរដោយការប្រយុទ្ធគ្នាចាប់តាំងពីពួកយោធាបានរឹបអូសយកអំណាចនៅដើមឆ្នាំ២០២១ មុនពេលការបង្ក្រាបដោយការបង្ហូរឈាមឥតឈប់ឈរលើពួកប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានដែលមានសមាជិក១០ប្រទេស និយាយថា ការទូតគឺជាជម្រើសតែមួយគត់ ក្នុងការដោះស្រាយវិបត្តិបង្ហូរឈាមដែលមានរយៈពេល២ឆ្នាំកន្លះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គណៈកម្មការនោះក៏បាននិយាយដែរថា លោក Pitaត្រូវតែបញ្ឈប់ពីសភាចំពោះការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនiTVដែលលែងមានអស់ជាច្រើនឆ្នាំមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available