គណបក្សប្រជាជនកម្ពុជាបានសម្រេចដាក់លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ លេខរៀងទី១ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលនេះជាដំណើរការថ្មីមួយទៀត។
ក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋាភិបាលវៀតណាមចេញផ្សាយរបាយការណ៍លម្អិតដំបូងបង្អស់របស់ខ្លួនអំពីគោលនយោបាយសាសនាក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ សកម្មជននានាបានចង្អុលបង្ហាញអំពីភាពស្រដៀងគ្នានៃគោលនយោបាយនេះទៅនឹងគោលនយោបាយសាសនារបស់ប្រទេសចិន។
ចិនបានវិនិយោគថវិការាប់ពាន់លានដុល្លារនៅក្នុងគម្រោងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្តទំនាក់ទំនងអស់រាប់ទសវត្សរ៍ទាំងជាមួយរដ្ឋាភិបាលកណ្តាលនិងក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា។
ប្រទេសថៃគ្រប់គ្រងដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៧០ វស្សា មានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
លោក ហ៊ុន សែន បញ្ជាក់ថាភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
អតីតអ្នកសារព័ត៌មាន ដែលសព្វថ្ងៃជាសមាជិកព្រឹទ្ធសភានិងជាអ្នកតំណាងសហគមន៍ជនពិការនៅម៉ាឡេស៊ីលោកស្រី Datuk Ras Adiba Radzi គឺជាជ័យលាភីម្នាក់ក្នុងចំណោម១១ នាក់ ដែលបានទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៨ ខែមីនា។
នៅក្នុងដំណើរទស្សនកិច្ចរបស់មន្រ្តីកម្ពុជា ភាគីវៀតណាមក៏បានស្នើឱ្យកម្ពុជាបន្តជួយមើលប្រជាជនវៀតណាមរស់ក្នុងប្រទេសកម្ពុជា និងអ្នកដែលត្រូវបានឧក្រិដ្ឋជនជួញដូរកម្លាំងពលកម្ម ដើម្បីបោកប្រាស់តាមបច្ចេកវិទ្យាឬហៅថា Scam។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំគ្នាកាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ដើម្បីពិភាក្សាគ្នាអំពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។
គម្រោងនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនដែលរួមមានការកសាងបណ្ដាញផ្លូវរថភ្លើង Pan-Asian Railway Networkឆ្លងកាត់តំបន់អាស៊ីដែលរួមមានប្រទេសមីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជា។
អ្នកជំនួញចិនរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមន្ត្រីប៉ូលិសថៃម្នាក់ ហើយក្រោយមកក៏បានទទួលសញ្ជាតិថៃតាមរយៈប្រពន្ធរបស់គាត់នឹងបានដូរឈ្មោះទៅជាឈ្មោះថៃថាជា Chaiyanat Kornchayanant។
ប្រទេសរុស្ស៊ីកំពុងព្យាយាមទិញ «របស់គ្រប់បែបយ៉ាងពីគ្រប់ទីកន្លែង» ដែលក្នុងនោះរួមមានទាំងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម ដើម្បីបានសព្វាវុធសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
ក្រោយការលុបចោលបម្រាមឆ្លងកាត់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាដើម្បីបង្ការជំងឺកូវីដ១៩ ឥឡូវនេះកម្មករមីយ៉ាន់ម៉ានាំគ្នាត្រឡប់ទៅធ្វើការនៅក្នុងក្រុងកំពង់ផែ Ruili ក្នុងប្រទេសចិនដែលស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ាវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available