ក្នុងសិក្ខាសាលាមួយនៅដើមសប្ដាហ៍នេះ ក្រុមអ្នកវិភាគនិងសិក្សាស្រាវជ្រាវបានលើកឡើងអំពីករណីកិច្ចដែលអាស៊ាននិងសហរដ្ឋអាមេរិក ត្រូវតែចាត់បញ្ចូលបញ្ហាទន្លេមេគង្គជារបៀបវារៈយុទ្ធសាស្ត្ររបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បានប្រាប់ Reuters ថា លោក Joe Biden គួរតែចំណាយពេលបន្ថែមទៀតជាមួយនឹងមេដឹកនាំអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅវ៉ាស៊ីនតោន ប្រសិនបើរដ្ឋបាលរបស់លោកពិតជាច្បាស់លាស់នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនមានឥទ្ធិពលយ៉ាងខ្លាំង។
អ្នកវិភាគជឿថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចង់ងាកចេញពីការពឹងផ្អែកលើប្រទេសចិនជ្រុលហួសពេកនៅក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគទុន ប៉ុន្តែតំបន់នេះទទួលបានការជួយគាំទ្រតិច តួចប៉ុណ្ណោះពីសហរដ្ឋអាមេរិក។
ដោយការរាប់សន្លឹកឆ្នោតជិតរួចរាល់ហើយនោះ លោក Ferdinand "Bongbong" Marcos ទទួលបានសំឡេងគាំទ្រជាង៥៦ភាគរយនៃចំនួនសន្លឹកឆ្នោតសរុប។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោកBidenនឹងជួបជាមួយមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានភ្ជាប់សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ីទៅនឹងបញ្ហាសណ្តាប់ធ្នាប់នាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ បញ្ហាពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន និងសកម្មភាពនានារបស់ចិន បានក្លាយជារបៀបវារៈកំពូលនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្រ លោក ប្រាក់ សុខុន បានថ្លែងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងធ្វើការជាមួយក្រុមការងារមីយ៉ាន់ម៉ា ដើម្បីពន្លឿនការផ្តល់ជំនួយនៅពេលខាងមុខនេះ។
កិច្ចប្រជុំកំពូលពិសេស អាស៊ាន អាមេរិក នឹងចាប់ផ្តើមនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។
បើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ទន្លេមេគង្គគឺជាផ្លូវទឹកលំបាកមួយ បន្ទាប់ពីកម្រិតទឹកចុះទាបបួនឆ្នាំជាប់ៗគ្នា។
ស្ថិតិរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីម្នាក់ក្នុងចំណោម ៥ នាក់អាយុចាប់ពី ១៥ ឆ្នាំឡើងទៅជក់បារី ដែលក្នុងនោះប្រហែល ៤០% គឺជាបុរស។
ព័ត៌មានផ្សេងទៀត
No media source currently available