អ្នកវិភាគមួយចំនួនលើកឡើងថា ជាគោលការណ៍កម្ពុជាប្រកាន់ជំហរអព្យាក្រឹតក្នុងទំនាក់ទំនងអន្តរជាតិ ក៏ប៉ុន្តែឥរិយាបទជាក់ស្តែងហាក់ទន់ទោរទៅរកចិនជាងសហរដ្ឋអាមេរិក។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅទូរសព្ទស្វាគមន៍ទៅកាន់លោក Ferdinand Marcos Jr. ចំពោះជ័យជម្នះរបស់លោក។
ប្រទេសម៉ាឡេស៊ីកំពុងស្នើសុំឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បើកច្រកទំនាក់ទំនងក្រៅផ្លូវការអនុញ្ញាតឱ្យរដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ាន ប៉ុន្តែសំណើនេះត្រូវបានច្រានចោលភ្លាមៗដោយរបបយោធាដែលបានដណ្តើមអំណាចគ្រប់គ្រងប្រទេសកាលពីឆ្នាំមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា។
ក្នុងសិក្ខាសាលាមួយនៅដើមសប្ដាហ៍នេះ ក្រុមអ្នកវិភាគនិងសិក្សាស្រាវជ្រាវបានលើកឡើងអំពីករណីកិច្ចដែលអាស៊ាននិងសហរដ្ឋអាមេរិក ត្រូវតែចាត់បញ្ចូលបញ្ហាទន្លេមេគង្គជារបៀបវារៈយុទ្ធសាស្ត្ររបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បានប្រាប់ Reuters ថា លោក Joe Biden គួរតែចំណាយពេលបន្ថែមទៀតជាមួយនឹងមេដឹកនាំអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅវ៉ាស៊ីនតោន ប្រសិនបើរដ្ឋបាលរបស់លោកពិតជាច្បាស់លាស់នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនមានឥទ្ធិពលយ៉ាងខ្លាំង។
អ្នកវិភាគជឿថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចង់ងាកចេញពីការពឹងផ្អែកលើប្រទេសចិនជ្រុលហួសពេកនៅក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគទុន ប៉ុន្តែតំបន់នេះទទួលបានការជួយគាំទ្រតិច តួចប៉ុណ្ណោះពីសហរដ្ឋអាមេរិក។
ដោយការរាប់សន្លឹកឆ្នោតជិតរួចរាល់ហើយនោះ លោក Ferdinand "Bongbong" Marcos ទទួលបានសំឡេងគាំទ្រជាង៥៦ភាគរយនៃចំនួនសន្លឹកឆ្នោតសរុប។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោកBidenនឹងជួបជាមួយមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានភ្ជាប់សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ីទៅនឹងបញ្ហាសណ្តាប់ធ្នាប់នាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ បញ្ហាពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន និងសកម្មភាពនានារបស់ចិន បានក្លាយជារបៀបវារៈកំពូលនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្រ លោក ប្រាក់ សុខុន បានថ្លែងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងធ្វើការជាមួយក្រុមការងារមីយ៉ាន់ម៉ា ដើម្បីពន្លឿនការផ្តល់ជំនួយនៅពេលខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available