អង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ាអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌សង្គ្រោះជីវិតដោយមិនមានឧបសគ្គទៅដល់មនុស្សរាប់លាននាក់ដែលរងគ្រោះពីជម្លោះ ភាពក្រីក្រ ការអត់ឃ្លានខ្លាំង និងជំងឺនានា។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើសុំទុកឲ្យប្រធានអាស៊ានបំពេញកិច្ចការរបស់ខ្លួនបន្តិច មុននឹងរិះគន់វិធីសាស្រ្តរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
ឥណ្ឌូណេស៊ី បានស្វាគមន៍សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្រោយពីកម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាន បានសម្រេចមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសរបបសឹកយោធា ចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងកុម្ភៈនេះ។
មេដឹកនាំកម្ពុជា ទទួលបានការសរសើរដោយកម្រពីសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ានិងខ្មែរអាមេរិកាំង បន្ទាប់ពីបានសម្រេចចិត្តមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅពាក់កណ្តាលខែកុម្ភៈនេះ។
ការហាមឃាត់នេះកើតមានឡើងបន្ទាប់ពីសមាគមអាស៊ាន បានចាត់វិធានការដែលមិនធ្លាប់មានកាលពីពេលមុនរារាំងមិនឲ្យមេដឹកនាំយោធាលោក Min Aung Hlaing ចូលរួមសន្និសីទកំពូលកាលពីខែតុលាឆ្នាំមុន។
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំទៅ បាននិយាយថា ខ្លួនសុខចិត្តទទួលយកយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) ដើម្បីស្តាប់ការចោទប្រកាន់ថា ប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)។
ក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសថៃ កុំឲ្យនិរទេសសកម្មជននយោបាយជាតិឡាវម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយសារតែការព្រួយបារម្ភថា លោកអាចត្រូវដាក់គុកដោយរដ្ឋាភិបាលកុម្មុយនីស្តឡាវ ប្រសិនបើបញ្ជូនត្រឡប់ទៅប្រទេសវិញ។
«កូដកម្មស្ងាត់ស្ងៀម» មួយបានធ្វើឲ្យគ្មានមនុស្សដើរនៅតាមផ្លូវនានានៅក្នុងទីក្រុងនិងទីប្រជុំជនរបស់មីយ៉ាន់ម៉ា ដោយមនុស្សស្ថិតនៅផ្ទះហើយកន្លែងធ្វើអាជីវកម្មបិទទ្វារចាប់តាំងពីម៉ោង១០ព្រឹករហូតដល់ម៉ោង៤រសៀល។
ព្រះសង្ឃ Thich Nhat Hanh គឺជាអ្នកផ្ដល់ឱវាទទូន្មានអំពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនាដែលបានបង្រៀនពិភពលោកអំពីសារៈសំខាន់នៃភាពស្ងប់ក្នុងចិត្ត។ ព្រះអង្គជនជាតិរៀតណាមរូបនេះបានសុគតកាលពីថ្ងៃទី ២២ ខែមករាកន្លងទៅនៅប្រទេសវៀតណាម។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ និងដោះស្រាយនូវ «តម្រូវការដ៏ចាំបាច់» របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នៅចំខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសនេះ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះត្រូវបានធ្វើឡើងចំខួបមួយឆ្នាំ នៃថ្ងៃធ្វើរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំមុន។
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយពួកយោធា នឹងចាប់ផ្តើមការកាត់ទោសលោកស្រី Aung San Suu Kyi មេដឹកនាំដែលគេទម្លាក់ចេញពីតំណែងពីបទលួចបន្លំការបោះឆ្នោត នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available