ប្រមុខការទូតកម្ពុជាថ្លែងដូច្នេះក្នុងសន្និសីទកាសែតមួយក្រោយបិទបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍។
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា សមាជិកបានពិភាក្សាគ្នាដោយស្ថាបនា និងផ្លែផ្កា លើផែនការការងារមួយឆ្នាំរបស់អាស៊ាន។
លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានតេស្ដវិជ្ជមានកូវីដ១៩ នៅរសៀលថ្ងៃពុធ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាប្រធានដឹកនាំនៅសប្ដាហ៍នេះ។
នៅយប់មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវឱ្យអង្គការថ្នាក់តំបន់មួយនេះរួបរួមឯកភាពគ្នានៅចំពេលមានការខ្វែងគំនិតគ្នាមួយចំនួន រួមទាំងបញ្ហាអភិក្រមតំបន់ដើម្បីឆ្លើយតបនឹងវិបត្ត
អាជ្ញាធរវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ពួកគេនឹងចាប់ផ្តើមចេញទិដ្ឋាការនិងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីពាក់កណ្តាលខែមីនាតទៅ។
លោក ប្រាក់ សុខុន ថ្លែងថា៖ «អ្វីដែលខ្ញុំសោកស្ដាយបំផុតនោះគឺថា កាលៈទេសៈបច្ចុប្បន្នមិនបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីទាំង១០[ប្រទេស]អាចអង្គុយជុំគ្នា និងពួតដៃគ្នាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលកើតឡើងចំពោះសហគមន៍របស់យើង»។
លោក ហ៊ុន សែន បន្តការពារដំណើរទស្សនកិច្ចរបស់លោកទៅជួបមេដឹកនាំយោធា កាលពីខែមករា ដែលលោកយល់ថា នេះជាវិធីសាស្រ្តទន់មួយសម្រាប់បើកផ្លូវចរចា។
តំបន់អាស៊ីអាគ្នេយ៍រងគ្រោះដោយសារគ្រោះរាំងស្ងួតអាក្រក់បំផុតនៅប៉ុន្មានចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុនិងការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិននិងឡាវដែលស្ថិតនៅផ្នែកខាងលើនៃទន្លេមេគង្គ។
លោក Seksakol បានថ្លែងក្នុងសម្ដីដើមជាភាសាថៃថា៖ «អង្គការ [Amnesty International] នេះពាក់ព័ន្ធនឹងការសហការជាមួយនឹងក្រុមបាតុករ ហើយក្រុមបាតុករនេះគឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ក្រោមរបបរាជាធិបតេយ្យ»។
សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា មីយ៉ាន់ម៉ាទទួលស្គាល់ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះបានខិតខំធានាធ្វើយ៉ាងណាឲ្យសមាជិកអាស៊ានទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងឆ្នាំ២០២២នេះនៅប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available