សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា មីយ៉ាន់ម៉ាទទួលស្គាល់ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះបានខិតខំធានាធ្វើយ៉ាងណាឲ្យសមាជិកអាស៊ានទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងឆ្នាំ២០២២នេះនៅប្រទេសកម្ពុជា។
កម្ពុជាដែលបច្ចុប្បន្ននេះជាប្រធានប្តូរវេននៃសមាគមអាស៊ាន បានបញ្ជាក់នៅដើមខែនេះថា សមាជិករបស់ក្រុមប្រទេសអាស៊ានមិនបានឈោងដល់ការមូលមតិគ្នាស្តីពីការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin ឲ្យចូលរួមនៅក្នុងកិច្ចជំនួបរបស់ខ្លួនឡើយ។
បន្ទាប់ពីមានភាពចម្រូងចម្រាសលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលនឹងជាចំណុចក្តៅមួយ និងបញ្ហាប្រឈមនានាក្នុងតំបន់និងសកលលោកនាអំឡុងវិបត្តិកូវីដ១៩ កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែកុម្ភៈនេះ។
របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួននឹងមិនអាច «ចូលរួម ឬចាត់តាំងអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន» នៅថ្ងៃទី ១៧ ខែកុម្ភៈ ខាងមុខនេះទេ។
ប្រទេសវៀតណាម នឹងដកចេញនូវការរឹតបន្តឹងជំងឺកូវីដ១៩លើអ្នកធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ នេះ បើតាមការឲ្យដឹងរបស់អាជ្ញាធរអាកាសចរណ៍វៀតណាមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សៀវភៅថ្មីមួយដែលចេញផ្សាយដោយអង្គការមូលនិធិអាស៊ីនិងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពដែលទើបបានចេញផ្សាយកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបង្ហាញបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ សៀវភៅដែលមានចំណងជើងថា«កម្ពុជាក្នុងនាមប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈមនិងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»ត្រូវបានចេញផ្សាយក្នុងពេលដែលប្រទេសកម្ពុជាដឹកនាំសមាគមអាស៊ានជាលើកទី៣នៅឆ្នាំ២០២២នេះ។ លោក ម៉ែន គឹមសេង នៃ VOA បានចូលរួមពិធីចេញផ្សាយនោះនិងសូមសង្ខេបជូនខ្លឹមសារសំខាន់ៗជាមួយ លោក ប៉ូច រាសី ក្នុងកម្មវិធីបទសន្ទនា VOA នេះ៖
ការប្រជុំនៅលើកនេះនឹងមិនមានរដ្ឋមន្ត្រីការបរទេសរបបសឹកមីយ៉ាន់ម៉ាចូលរួមទេ។
អង្គការមូលនិធិអាស៊ីបានចេញផ្សាយសៀវភៅស្រាវជ្រាវថ្មីមួយកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីវ៉ាស៊ីនតោនដោយបង្ហាញបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។
អង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ាអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌សង្គ្រោះជីវិតដោយមិនមានឧបសគ្គទៅដល់មនុស្សរាប់លាននាក់ដែលរងគ្រោះពីជម្លោះ ភាពក្រីក្រ ការអត់ឃ្លានខ្លាំង និងជំងឺនានា។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើសុំទុកឲ្យប្រធានអាស៊ានបំពេញកិច្ចការរបស់ខ្លួនបន្តិច មុននឹងរិះគន់វិធីសាស្រ្តរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
ឥណ្ឌូណេស៊ី បានស្វាគមន៍សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្រោយពីកម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាន បានសម្រេចមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសរបបសឹកយោធា ចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងកុម្ភៈនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available