លោក ប្រាក់ សុខុន ថ្លែងថា៖ «អ្វីដែលខ្ញុំសោកស្ដាយបំផុតនោះគឺថា កាលៈទេសៈបច្ចុប្បន្នមិនបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីទាំង១០[ប្រទេស]អាចអង្គុយជុំគ្នា និងពួតដៃគ្នាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលកើតឡើងចំពោះសហគមន៍របស់យើង»។
លោក ហ៊ុន សែន បន្តការពារដំណើរទស្សនកិច្ចរបស់លោកទៅជួបមេដឹកនាំយោធា កាលពីខែមករា ដែលលោកយល់ថា នេះជាវិធីសាស្រ្តទន់មួយសម្រាប់បើកផ្លូវចរចា។
តំបន់អាស៊ីអាគ្នេយ៍រងគ្រោះដោយសារគ្រោះរាំងស្ងួតអាក្រក់បំផុតនៅប៉ុន្មានចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុនិងការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិននិងឡាវដែលស្ថិតនៅផ្នែកខាងលើនៃទន្លេមេគង្គ។
លោក Seksakol បានថ្លែងក្នុងសម្ដីដើមជាភាសាថៃថា៖ «អង្គការ [Amnesty International] នេះពាក់ព័ន្ធនឹងការសហការជាមួយនឹងក្រុមបាតុករ ហើយក្រុមបាតុករនេះគឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ក្រោមរបបរាជាធិបតេយ្យ»។
សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា មីយ៉ាន់ម៉ាទទួលស្គាល់ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះបានខិតខំធានាធ្វើយ៉ាងណាឲ្យសមាជិកអាស៊ានទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងឆ្នាំ២០២២នេះនៅប្រទេសកម្ពុជា។
កម្ពុជាដែលបច្ចុប្បន្ននេះជាប្រធានប្តូរវេននៃសមាគមអាស៊ាន បានបញ្ជាក់នៅដើមខែនេះថា សមាជិករបស់ក្រុមប្រទេសអាស៊ានមិនបានឈោងដល់ការមូលមតិគ្នាស្តីពីការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin ឲ្យចូលរួមនៅក្នុងកិច្ចជំនួបរបស់ខ្លួនឡើយ។
បន្ទាប់ពីមានភាពចម្រូងចម្រាសលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលនឹងជាចំណុចក្តៅមួយ និងបញ្ហាប្រឈមនានាក្នុងតំបន់និងសកលលោកនាអំឡុងវិបត្តិកូវីដ១៩ កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែកុម្ភៈនេះ។
របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួននឹងមិនអាច «ចូលរួម ឬចាត់តាំងអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន» នៅថ្ងៃទី ១៧ ខែកុម្ភៈ ខាងមុខនេះទេ។
ប្រទេសវៀតណាម នឹងដកចេញនូវការរឹតបន្តឹងជំងឺកូវីដ១៩លើអ្នកធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ នេះ បើតាមការឲ្យដឹងរបស់អាជ្ញាធរអាកាសចរណ៍វៀតណាមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សៀវភៅថ្មីមួយដែលចេញផ្សាយដោយអង្គការមូលនិធិអាស៊ីនិងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពដែលទើបបានចេញផ្សាយកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបង្ហាញបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ សៀវភៅដែលមានចំណងជើងថា«កម្ពុជាក្នុងនាមប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈមនិងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»ត្រូវបានចេញផ្សាយក្នុងពេលដែលប្រទេសកម្ពុជាដឹកនាំសមាគមអាស៊ានជាលើកទី៣នៅឆ្នាំ២០២២នេះ។ លោក ម៉ែន គឹមសេង នៃ VOA បានចូលរួមពិធីចេញផ្សាយនោះនិងសូមសង្ខេបជូនខ្លឹមសារសំខាន់ៗជាមួយ លោក ប៉ូច រាសី ក្នុងកម្មវិធីបទសន្ទនា VOA នេះ៖
ព័ត៌មានផ្សេងទៀត
No media source currently available