បទសន្ទនា VOA៖ អ្នកស្រាវជ្រាវថាអាស៊ានប្រឈមនឹងបញ្ហា ហើយត្រូវធ្វើការទូតដោយឯកភាព
សៀវភៅថ្មីមួយដែលចេញផ្សាយដោយអង្គការមូលនិធិអាស៊ីនិងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពដែលទើបបានចេញផ្សាយកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបង្ហាញបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ សៀវភៅដែលមានចំណងជើងថា«កម្ពុជាក្នុងនាមប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈមនិងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»ត្រូវបានចេញផ្សាយក្នុងពេលដែលប្រទេសកម្ពុជាដឹកនាំសមាគមអាស៊ានជាលើកទី៣នៅឆ្នាំ២០២២នេះ។ លោក ម៉ែន គឹមសេង នៃ VOA បានចូលរួមពិធីចេញផ្សាយនោះនិងសូមសង្ខេបជូនខ្លឹមសារសំខាន់ៗជាមួយ លោក ប៉ូច រាសី ក្នុងកម្មវិធីបទសន្ទនា VOA នេះ៖