អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាស៊ានត្រូវតែមានចំណាត់ខ្លាំងជាងនេះដាក់ទៅលើរបបសឹកភូមា។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ម៉ាឡេស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ដែលនេះគឺជាការបោះឆ្នោតមួយដែលគណបក្សគ្រប់គ្រងអំណាចដែលពោរពេញដោយរឿងអាស្រូវពុករលួយ សង្ឃឹមថា នឹងអាចពង្រឹងការគ្រប់គ្រងអំណាចរបស់ខ្លួនជាបន្តទៀត។
សមាជិករដ្ឋសភាទាំងពីរឲ្យដឹងថាអាមេរិកក៏កំពុងពង្រឹងកងកម្លាំងយោធានៅក្នុងតំបន់ដែលអាចទប់ស្កាត់ចិននៅពេលណាដែលចាំបាច់និងបានព្រមានមិនឲ្យប៉ះពាល់ដល់ដែនដីរបស់អាមេរិកដូចជាកោះGuam ដែលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha បាននិយាយនៅថ្ងៃពុធនេះថា បុគ្គលរូបណាដែលចង់ទិញកាំភ្លើងនៅក្នុងប្រទេសថៃនឹងតម្រូវឱ្យមានការវាយតម្លៃលើបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលនោះជាមុនសិន ហើយប្រទេសថៃនឹងចាប់ផ្ដើមធ្វើការបោសសម្អាតលើអ្នកប្រើប្រាស់គ្រឿងញៀន។
លោក Mahathir Mohamad ដែលជាមេដឹកនាំគណបក្សប្រឆាំងនិងជាអ្នកនយោបាយជើងចាស់របស់ម៉ាឡេស៊ីបានទស្សន៍ទាយនៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលមានរឿងអាស្រូវពុករលួយលោក Najib Razak នឹងត្រូវបានដោះលែងពីពន្ធនាគារ បើគណបក្សកាន់អំណាចរបស់លោក Najib ឈ្នះការបោះឆ្នោតនាពេលខាងមុខនេះ។
ស្របពេលតួលេខផ្លូវការបង្ហាញថា ករណីសម្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានថយចុះ អ.ស.ប បន្តទទួលបានព័ត៌មានស្តីពីការសម្លាប់ក្រៅប្រព័ន្ធផ្លូវច្បាប់ដោយនគរបាលជាតិហ្វីលីពីន។
ការប្រញាប់ប្រញាល់របស់គណបក្សកាន់អំណាចម៉ាឡេស៊ីនៅក្នុងការចង់ឱ្យមានការបោះឆ្នោតមុនកាលកំណត់នេះបានធ្វើឡើងនៅចំពេលដែលសេដ្ឋកិច្ចដែលនៅកំពុងរើបឡើងពីវិបត្តិជំងឺកូវីដ១៩នៅឡើយបានចាប់ផ្តើមជួបប្រទះការលំបាកដោយសារតម្លៃទំនិញកើនឡើងនិងការធ្លាក់ចុះសេដ្ឋកិច្ចនៅលើពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ានមានទំនាក់ទំនងនឹងភាពប្រសើរឡើងនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។
អតីតប៉ូលិសថៃម្នាក់បានបាញ់សម្លាប់រង្គាលនៅឯមណ្ឌលថែទាំកុមារមួយនៅភាគខាងជើងប្រទេសថៃដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៨នាក់ស្លាប់រួមមានកុមារជាច្រើននាក់ផងដែរ។
កុមារ ២២ នាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ប៉ូលិសបានបញ្ជាក់ថា អតីតមន្ត្រីប៉ូលិសដែលជាខ្មាន់កាំភ្លើងនេះកន្លងមកត្រូវបានដកចេញពីតំណែងដោយហេតុផលទាក់ទិននឹងគ្រឿងញៀន។
ចំនួនអ្នកស្លាប់ពីហេតុការណ៍រត់ជាន់គ្នាកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា នៅខេត្ត East Java មានសរុប ១៣១នាក់ រួមមានកុមារមួយចំនួនផងដែរ។
អ្នកស្រី Suu Kyi និងលោក Turnell ដែលបានអះអាងថាមិនបានប្រព្រឹត្តិអ្វីខុសដូចការចោទប្រកាន់នេះ ប្រឈមនឹងការជាប់ពន្ធនាគារអតិបរមារហូតដល់ ១៤ ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available