ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច​ ៣៧ នាក់​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​​មណ្ឌល​កុមារ​ប្រទេស​ថៃ

មនុស្ស​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ទី​ក្រុង Uthai Sawan ខេត្ត Nong Bua Lam Phu ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ​ពី​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។

ប៉ូលិស​ថៃ​បាន​និយាយ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មនុស្ស​យ៉ាង​តិច ៣៧ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ឯ​មជ្ឈមណ្ឌល​មើល​ថែ​កុមារ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​បង្ក​ឡើង​ដោយ​ខ្មាន់​កាំភ្លើង​ជា​អតីត​មន្ត្រី​ប៉ូលិស។ ខ្មាន់​កាំភ្លើង​នេះ​បាន​សម្លាប់​ប្រពន្ធ​និង​កូន​របស់​ខ្លួន មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កុមារ ២២ នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ។ ប៉ូលិស​បាន​បញ្ជាក់​ថា អតីត​មន្ត្រី​ប៉ូលិស​ដែល​ជា​ខ្មាន់​កាំភ្លើង​នេះ​កន្លង​មក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ដោយ​ហេតុផល​ទាក់ទិន​នឹង​គ្រឿងញៀន។

អ្នកស្រី Jidapa Boonsom ដែល​ជា​មន្ត្រី​ថ្នាក់​ស្រុក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មាន​កុមារ​ប្រមាណ ៣០ នាក់​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​មើល​ថែ​កុមារ​នោះ នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​បាន​ទៅ​ដល់​ទីនោះ​នៅ​វេលា​ប្រហែលជា​ថ្ងៃ​ត្រង់។

រូបភាព​ពី​វីដេអូ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២ នេះ បង្ហាញ​មន្ត្រី​និង​អាជ្ញាធរ​យាម​នៅ​ច្រកចូល​នៃ​មជ្ឈមណ្ឌល​មើលថែ​កុមារ​នេះ​នៅ​ក្នុង​ក្រុង Uthai Sawan ខេត្ត Nong Bua Lamphu នា​ភាគ​ឦសាន​ប្រទេស​ថៃ។ (TPBS/Reuters via Reuters)

ពលរដ្ឋ​រង់ចាំ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​មើលថែ​កុមារ​នេះ​នៅ​ក្នុង​ក្រុង Uthai Sawan ខេត្ត Nong Bua Lamphu នា​ភាគ​ឦសាន​ប្រទេស​ថៃ ជា​កន្លែង​កើតហេតុ​នៃ​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។​ (Sakdipat Boonsom/Handout via REUTERS)

អ្នកស្រី Jidapa បាន​និយាយ​ថា ដំបូង ជន​នេះ​បាន​បាញ់​បុគ្គលិក ៤ ឬ ៥ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គ្រូបង្រៀន​ម្នាក់​ដែល​មាន​ផ្ទៃពោះ ៨ ខែ​ផង​ដែរ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ដំបូង​ឡើយ គេ​បាន​គិត​ថា [ស្នូរ​កាំភ្លើង​នោះ] ជា [សម្លេង] កាំជ្រួច‍»។

វីដេអូ​មួយ​ចំនួន​ដែល​ផ្សាយ​តាម​បណ្តាញ​សង្គម​អនឡាញ​បាន​បង្ហាញ​អំពី​ក្រណាត់​គ្រប​ពី​លើ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូចជា​សាកសព​របស់​កុមារ​ជាច្រើន​ដែល​ដេក​ស្តូកស្តឹង​ក្នុង​ថ្លុក​ឈាម​នៅ​ក្នុង​មជ្ឈមណ្ឌល​មើលថែ​កុមារ​នេះ​នៅ​ក្នុង​ក្រុង Uthai Sawan ខេត្ត Nong Bua Lamphu នា​ភាគ​ឦសាន​ប្រទេស​ថៃ៕

XS
SM
MD
LG