កុមារ ២២ នាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ប៉ូលិសបានបញ្ជាក់ថា អតីតមន្ត្រីប៉ូលិសដែលជាខ្មាន់កាំភ្លើងនេះកន្លងមកត្រូវបានដកចេញពីតំណែងដោយហេតុផលទាក់ទិននឹងគ្រឿងញៀន។
ចំនួនអ្នកស្លាប់ពីហេតុការណ៍រត់ជាន់គ្នាកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា នៅខេត្ត East Java មានសរុប ១៣១នាក់ រួមមានកុមារមួយចំនួនផងដែរ។
អ្នកស្រី Suu Kyi និងលោក Turnell ដែលបានអះអាងថាមិនបានប្រព្រឹត្តិអ្វីខុសដូចការចោទប្រកាន់នេះ ប្រឈមនឹងការជាប់ពន្ធនាគារអតិបរមារហូតដល់ ១៤ ឆ្នាំ។
ហ្វូងមនុស្សដែលមានការខឹងសម្បានោះក៏បានដុតរថយន្ដប៉ូលិសចំនួន ១៣ គ្រឿងផងដែរ។
របាយការណ៍មួយនិយាយថា យោធាមីយ៉ាន់ម៉ាកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជារៀងរាល់ថ្ងៃ រួមមាន អំពើហិង្សាផ្លូវភេទ ទារុណកម្ម ការចាត់គោលដៅដោយចេតនាមកលើជនស៊ីវិល និងអំពើឃាតកម្ម។
នៅថ្ងៃអង្គារនេះ របបយោធាមីយ៉ាន់ម៉ាបានព្រមានសាធារណជនកុំឱ្យបង្ហាញការគាំទ្រចំពោះក្រុមដែលប្រឆាំងនឹងរបបយោធា ដោយបានគំរាមចាប់ដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំចំពោះការចុច «Like» ឬក៏ការចែកចាយអត្ថបទឬសារណាមួយរបស់ក្រុមប្រឆាំងតាមបណ្តាញសង្គមអនឡាញ។
ការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញថា ពលរដ្ឋថៃជាង ៦០% ចង់ឱ្យរដ្ឋាភិបាលរំលាយសភានិងរៀបចំការបោះឆ្នោតមុនកាលកំណត់ ស្របពេលដែលតុលាការធម្មនុញ្ញរបស់ប្រទេសថៃកំពុងពិចារណាអំពីអនាគតរបស់លោក Prayuth Chan-ocha ដែលត្រូវបានផ្អាកពីតំណែងជានាយករដ្ឋមន្ត្រី។
ការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ការរុករករ៉ែនៅបាតទន្លេ ការធ្វើទំនប់វារីអគ្គិសនី និងការទាញយកទឹកពីក្រោមដៃ កំពុងធ្វើឲ្យដីដែលមានជីជាតិល្អពីមុនមក លែងសមស្របសម្រាប់ដំណាំស្បៀងសំខាន់។
កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅនេះ តុលាការកំពូលនៃប្រទេសម៉ាឡេស៊ីបានតម្កល់ការផ្តន្ទាទោសកាលពីឆ្នាំ ២០២០ ពីបទពុករលួយលើអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ដោយបានបញ្ជូនលោកទៅដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យសមាគមអាស៊ាន (ASEAN) ចាត់វិធានការបន្ថែមជាបន្ទាន់នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីផ្ដល់ជំនួយមនុស្សធម៌និងជំរុញទៅមុខនូវដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា។
លោកស្រី Suu Kyi ដែលបានជាប់ឃុំចាប់តាំងពីការផ្តួលរំលំដោយរបបយោធាតាំងពីឆ្នាំមុនមក ត្រូវបានតុលាការយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាត់ទោសពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងៗមួយចំនួនទៀត ហើយដាក់ទោសឱ្យលោកស្រី ជាប់ពន្ធនាគារចំនួន១៧ឆ្នាំ។
លោកស្រី Pham Doan Trang អាយុ ៤៤ ឆ្នាំ ដែលបានចុះផ្សាយយ៉ាងច្រើនអំពីបញ្ហាសិទ្ធិមនុស្ស និងការចោទប្រកាន់អំពីអំពើឃោរឃៅរបស់ប៉ូលិសក្នុងប្រទេសវៀតណាម ត្រូវបានកាត់ទោសកាលពីខែធ្នូពីបទធ្វើការឃោសនាប្រឆាំងរដ្ឋ។
ព័ត៌មានផ្សេងទៀត
No media source currently available