ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលដ្ឋានទ័ព​អាកាស​មីយ៉ាន់ម៉ា រង​ការបាញ់​ប្រហារ​ដោយ​រ៉ុក្កែត


រូបឯកសារ៖ នៅក្នុងរូបផែនទីនេះ បង្ហាញពី​ទីក្រុង Meiktila ដែលស្ថិតនៅភាគខាងជើង​នៃរដ្ឋធានីណៃពិដោរ។ អ្នក​នាំពាក្យ​យោធា​បាន​និយាយ​ថា​ មូលដ្ឋាន​ទ័ព​អាកាស​នៅ​កណ្តាល​ទីក្រុង Magway និង Meiktila បានរង​ការ​បាញ់​ប្រហារ​ដោយ​រ៉ុក្កែត​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។ ​​
រូបឯកសារ៖ នៅក្នុងរូបផែនទីនេះ បង្ហាញពី​ទីក្រុង Meiktila ដែលស្ថិតនៅភាគខាងជើង​នៃរដ្ឋធានីណៃពិដោរ។ អ្នក​នាំពាក្យ​យោធា​បាន​និយាយ​ថា​ មូលដ្ឋាន​ទ័ព​អាកាស​នៅ​កណ្តាល​ទីក្រុង Magway និង Meiktila បានរង​ការ​បាញ់​ប្រហារ​ដោយ​រ៉ុក្កែត​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។ ​​

យោធា​បានបញ្ជាក់​ថា មូលដ្ឋាន​ទ័ព​អាកាស​មីយ៉ាន់ម៉ា​ចំនួន​២​កន្លែង បាន​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃព្រហស្បតិ៍​ ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​អំពើ​ហិង្សា​ បន្ទាប់ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី១​ ខែ​កុម្ភៈ។ ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ច្របូក​ច្របល់​ ចាប់តាំង​ពី​ពួក​ឧត្តម​សេនីយ៍​បាន​ដណ្តើម​អំណាច​ ដោយ​ផ្តួល​រំលំ​មេដឹក​នាំស៊ីវិល​ គឺ​លោក​ស្រី​ Aung San Suu Kyi និង​មាន​ការ​តវ៉ាស្ទើរ​រាល់​ថ្ងៃ​ទាមទារ​ឱ្យ​មានលទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​ឃ្លាំមើល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​សន្តិសុខ​បាន​ព្យាយាម​បង្ក្រាប​ការ​តវ៉ា​ដោយ​ធ្វើ​ការបង្ក្រាប​ដ៏ឃោរឃៅ​ទៅលើបាតុកម្ម​ដែល​មាន​ជន​ស៊ីវិលជាង​៧៥០​នាក់​បាន​ស្លាប់។

ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​ផ្ទុះ​ឡើង​រវាង​ពួក​យោធានិង​កងទ័ព​ឧទ្ទាម​ជនជាតិភាគ​តិច​នៅ​មីយ៉ាន់ម៉ា​ជា​ច្រើន​ដែលខ្លះ ​បាន​គាំទ្រ​ចលនា​តវ៉ា​និង​បានផ្តល់​ជម្រក​ដល់​ក្រុម​សកម្មជន​ដែល​កំពុង​រត់គេច​ពី​របប​យោធា។

អ្នក​នាំពាក្យ​យោធា​បាន​និយាយ​ថា​ មូលដ្ឋាន​ទ័ព​អាកាស​នៅ​កណ្តាល​ទីក្រុង Magway និង Meiktila រង​ការ​បាញ់​ប្រហារ​ដោយ​រ៉ុក្កែត​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ពុំមាន​ការ​ខូចខាត​ទេ។​ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា នរណានៅពីក្រោយ​ការវាយ​ប្រហារ​នោះ​ ប៉ុន្តែ​យោធា​បាន​ធ្វើ​ការវាយ​ប្រហារ​តាម​អាកាស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ប្រឆាំង​នឹង​សហភាព​ជាតិ​ការ៉ែន (KNU) ដែលជា​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​មួយ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ទាំង​នោះ។

សហភាព​ជាតិ​ការ៉ែន​ដែល​កាន់កាប់​ទឹកដី​នៅ​ជិត​ព្រំដែនប្រទេស​ថៃ កាល​ពីថ្ងៃ​អង្គារ​បាន​វាយ​ប្រហារប៉ុស្តិ៍​យោធា​មួយ​ដែល​ជំរុញ​ឱ្យយោធា​ឆ្លើយតប​ដោយការ​វាយ​ប្រហារ​តាម​អាកាស។​ ការ​កើនឡើង​នៃ​ការប៉ះទង្គិច​គ្នា​រវាង​យោធា​និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ បាន​នាំ​ឱ្យ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​រួមទាំង​អ. ស. ប.​ ព្រមាន​ថា​ វិបត្តិ​របស់​ប្រទេស​នេះ ​អាច​ឈាន​ដល់​ជម្លោះ​កាន់តែ​ទូលំទូលាយ។ ក្រុមឃ្លាំមើល​ក្នុង​តំបន់បាន​ឱ្យដឹង​ថា​ ជនស៊ីវិល​ប្រហែល​៧៥៦​នាក់ ​ត្រូវ​បាន​សម្លាប់​និង​ជាង​៤.៥០០​ នាក់​ត្រូវ​បានចាប់​ខ្លួន​នៅក្នុង​ការ​បង្ក្រាប​របស់​យោធា​ទៅលើការ​តវ៉ា។

អាជ្ញាធរ​យោធា​ដែល​បាន​ចាត់ទុក​ AAPP ​ថា ជា​អង្គការ​មិន​ស្របច្បាប់​ ដោយនិយាយ​ថា មានតែ​បាតុករ២៥៨នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​សម្លាប់​រួម​ជាមួយ​ប៉ូលីស១៧នាក់ ​និង​ទាហាន៧នាក់។ លោកស្រី ​ស៊ូជី ​ដែល​ត្រូវ​បាន​ឃុំឃាំង​ក្នុង​ផ្ទះ​ចាប់តាំង​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ ហើយ​ហាក់ដូចជា​មិន​បាន​ដឹង​អំពី​ភាពវឹកវរ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​នោះ​ទេ។ មេដឹកនាំ​ការតវ៉ា​ក៏​កំពុង​ប្រឈមមុខ​នឹង​ការចាត់វិធានការ​តាម​ផ្លូវច្បាប់​មួយ​ជាមួយ​លោក​ Wai Moe Naing​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​និង​ក្បត់​ជាតិ​នេះ​។ នេះ​បើយោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​រដ្ឋ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG