ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​មីយ៉ាន់ម៉ា​ថា ខ្លួន​បាន​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​ជិត​ព្រំដែន​ថៃ


រូបឯកសារ៖ ក្នុងរូបដែលថត​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញពី​ទាហាន​មីយ៉ាន់ម៉ា ឈរ​នៅ​ជំរំ​កងទ័ព​តូច​មួយ​តាម​បណ្តោយ​ច្រាំងទន្លេក្បែរ​ព្រំដែន​មីយ៉ាន់ម៉ា​និង​ថៃ។ ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ Karen ថា ពួកគេ​បានកាន់កាប់​មូលដ្ឋានកងទ័ព​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃអង្គារទី ២៧ ខែមេសាឆ្នាំ ២០២១។
រូបឯកសារ៖ ក្នុងរូបដែលថត​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញពី​ទាហាន​មីយ៉ាន់ម៉ា ឈរ​នៅ​ជំរំ​កងទ័ព​តូច​មួយ​តាម​បណ្តោយ​ច្រាំងទន្លេក្បែរ​ព្រំដែន​មីយ៉ាន់ម៉ា​និង​ថៃ។ ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ Karen ថា ពួកគេ​បានកាន់កាប់​មូលដ្ឋានកងទ័ព​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃអង្គារទី ២៧ ខែមេសាឆ្នាំ ២០២១។

ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​មីយ៉ាន់ម៉ា​មួយ​ក្រុម​បាន​និយាយ​ថា ខ្លួន​បាន​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​យោធា​ជួរ​មុខ​មួយ​កន្លែង​នៅ​ជិត​ព្រំដែន​ភាគ​ខាង​កើត​ជាប់​ប្រទេស​ថៃ។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​តំបន់​មួយ​នៅ​ជិត​ទន្លេ Salween ដែល​ជា​ទន្លេ​បែងចែក​រវាង​ប្រទេស​មីយ៉ាន់ម៉ា​និង​ប្រទេស​ថៃ។ អ្នក​ភូមិ​នៅ​ខាង​ផ្នែក​ទឹកដី​ថៃ​នៃ​ទន្លេ​នេះ​បាន​រាយការណ៍​ថា ពួកគេ​បាន​ឮ​ស្នូរ​កាំភ្លើង​បាញ់​ប្រហារ​ខ្លាំងក្លា​នៅ​ពេល​មុន​ថ្ងៃ​រះ។

លោក Padoh Saw Taw Nee អ្នក​នាំពាក្យ​សហភាព​ជាតិ Karen (Karen National Union) បាន​និយាយ​ថា ក្រុម​របស់​លោក​បាន​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​យោធា​ខាង​លើ​នៅ​ម៉ោង​ប្រហែល ៥ ព្រឹក។ អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​នៅ​ខាង​ផ្នែក​ទឹកដី​ថៃ​នៃ​ទន្លេ Salween បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​ទាហាន​មីយ៉ាន់ម៉ា​យ៉ាង​តិច ៦ នាក់ រត់​ចេញ​ពី​មូលដ្ឋាន​យោធា​នោះ។

កង​កម្លាំង​ឧទ្ទាម Karen បាន​ធ្វើ​ការ​ប្រយុទ្ធ​ខ្លាំងក្លា​ប្រឆាំង​នឹង​យោធា​មីយ៉ាន់ម៉ា ចាប់​តាំងពី​យោធា​មីយ៉ាន់ម៉ា​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។ ពួកគេ​បាន​វាយ​ប្រហារ​មូលដ្ឋាន​យោធា​និង​មូលដ្ឋាន​ប៉ូលិស​នៅ​ក្នុង​រដ្ឋ Karen។ យោធា​បាន​តបត​វិញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រហែល ២៤.០០០ នាក់​រត់គេច​ពី​ផ្ទះ​សម្បែងក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

ក្រុម Karen នេះ​គឺជា​កងកម្លាំង​ឧទ្ទាម​ជនជាតិ​ភាគតិច​មួយ​ក្រុម​របស់​មីយ៉ាន់ម៉ា ដែល​បាន​គាំទ្រ​ក្រុម​បាតុករ​ដែល​ធ្វើ​ការ​តវ៉ា​ជា​រៀងរាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទាមទារ​ឲ្យ​យោធា​ប្រគល់​អំណាច​ឲ្យ​អ្នកស្រី Aung San Suu Kyi និង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​វិញ៕

XS
SM
MD
LG