ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ចាប់​អនុវត្ត​វិធានការ​​​កូវីដ​១៩​តឹង​តែង​ជាង​មុន​ ប៉ុន្តែ​អ្នក​ជំនាញ​ថា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ


រូបឯកសារ៖ ក្រុមគ្រូពេទ្យ​ត្រៀម​ប្រមូល​សំណាក​​ពី​ប្រជាជន ក្នុង​អំឡុងពេលនៃ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ពី​ពលករ​ចំណាកស្រុក ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ​ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមគ្រូពេទ្យ​ត្រៀម​ប្រមូល​សំណាក​​ពី​ប្រជាជន ក្នុង​អំឡុងពេលនៃ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ពី​ពលករ​ចំណាកស្រុក ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ​ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

រដ្ឋាភិបាល​ថៃ​ នៅ​ថ្ងៃ​ច័ន្ទ បាន​ដាក់​ការរឹតបន្តឹង​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ដោយ​បារម្ភ​ពី​ករណី​ជំងឺ​កូវីដ​១៩​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ និង​បាន​បិទទី​តាំង​មួយ​ចំនួន​ក្នុង​ក្រុង​បាងកក​ផង​ដែរ​ បើ​ទោះ​បី​ខ្លួន​ទទួល​រង​ការ​រិះ​គន់​ថា​ ចំណាត់​ការ​ទាំង​នេះ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ ​ក្នុង​ការ​ទប់​ទល់​ការ​រីក​រាល​ដាល​ឆ្លងនៃ​ជំងឺ​នេះ​ ដែល​មាន​ចំនួន​ខ្ពស់​ក៏​ដោយ។​

រដ្ឋាភិបាលថៃ​បាន​បញ្ជា​ឲ្យបិទ​សួន​សាធារណៈ​ កន្លែង​ហាត់​ប្រាណ​ រោងកុន និង​កន្លែង​មើលថែកុមារ​នៅ​ក្នុង​ទី​ក្រុង​បាងកក ដែល​ជា​ទី​កន្លែង​ដែល​មាន​ការ​ឆ្លង​ខ្លាំង​ក្នុង​ពេលចុង​ក្រោយ​នេះ​ ចាប់​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។​ ប្រទេស​ថៃ​ក៏​បានដាក់​ចេញ​នូវ​វិធានការផាក​ពិន័យ​ចំនួន ២ម៉ឺន​បាត ឬ៦៣៥​ដុល្លារ​ ​ដល់​បុគ្គល​ណា​ ដែល​មិន​បានពាក់​ម៉ាស់​ក្នុង​កន្លែង​សាធារណៈ​ផងដែរ។

ប៉ុន្តែ​ខុស​ពី​ឆ្នាំ​ទៅ​ ផ្សារ​ទំនើប​និង​ភោជនីយដ្ឋាន​ នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ដោយ​តម្រូវ​ឲ្យ​បិទ​ទ្វារ​លឿន​ជាងធម្មតា​ ដែល​ការណ៍​នេះ​ បាន​បណ្តាល​ឲ្យ​មាន​ក្តី​បារម្ភ​ថា ​នឹង​អាច​មាន​ការ​ឆ្លង​ខ្លាំងនៅ​តាមទី​តាំង​ទាំង​នេះ​ ​ហើយ​ក៏​មាន​ការ​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​ ចុះ​ចេញ​ពី​តំណែង​ផង​ដែរ។​

​កន្លង​មក​ ប្រទេស​ថៃ​ អាច​គ្រប់គ្រង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ប្រសើរ​ជាង​ប្រទេស​ជា​ច្រើន​ ប៉ុន្តែការ​ហក់​ផ្ទុះ​ឆ្លងក្នុង​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ឆ្លង​ចំនួន​៥៧.៥០៨​ករណី​ និង​មាន​អ្នក​ស្លាប់​ចំនួន​១៤៨​ករណី​ ក្នុង​រយៈ​ពេល​តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​ច័ន្ទ​ ប្រទេស​ថៃ​រក​ឃើញ​អ្នក​ឆ្លងថ្មី​ចំនួន​២.០៤៨​នាក់​ ដែល​ក្នុង​នោះ៩០១​នាក់ ឆ្លង​ក្នុង​ទី​ក្រុង​បាងកក៕

XS
SM
MD
LG