ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម ចុះ​ហត្ថលេខា​ពង្រឹង​វិស័យ​សំខាន់ៗ​រួមទាំង​ការពារជាតិ ក្នុង​ពេល​ទស្សនកិច្ច​ប្រធានាធិបតី​វៀតណាម


រូប​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ចេញផ្សាយ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បង្ហាញពី​ប្រធានាធិបតីវៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) ចាប់ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន សែន ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ។
រូប​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ចេញផ្សាយ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បង្ហាញពី​ប្រធានាធិបតីវៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) ចាប់ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន សែន ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ។

ប្រទេស​កម្ពុជា​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៧​ នៅ​ថ្ងៃ​ទី​២១ ​ខែ​ធ្នូ​នេះ ​ទាក់ទង​នឹងវិស័យ​ជាច្រើន​រួមទាំង​ផ្នែក​ការពារជាតិ ​សន្តិសុខ​ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម និងអប់រំ ដែលនេះ​ជា​អ្វី​មួយ​ដែល​មន្ត្រី​និយាយ​ថា ដើម្បី​រឹតចំណង​ទាក់ទង និង​កិច្ច​សហប្រត្តិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ។

ការ​ចុះ​ហត្ថលេខា​នេះ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី​១​ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​២​ថ្ងៃ​របស់​ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​២២​ ខែ​ធ្នូ​នេះ។

កិច្ច​ព្រៀមព្រៀង​ទាំង​៧​ដែល​បាន​ចុះ​ហត្ថលេខា​នោះ ​រួម​មាន ផែន​ការ​សហប្រតិបត្តិការ​និង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ចាប់​ពី​ឆ្នាំ​២០២២ ​ដល់​២០២៥លើ​វិស័យ​កងទ័ព​ នគរបាល​ អប់រំ យុត្តិធម៌ ពាណិជ្ជកម្ម​តាម​ព្រំ​ដែន​ និង​កំណត់​ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១៩​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​ ហើយ​នឹង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​ បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន។


ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​ក្រោយ​ពី​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទាំង​នោះ លោក អ៊ាង សុផល្លែត ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖

«ភាគី​ទាំង​ពីរ​ ក៏​បាន​អបអរ​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​...និង​កិច្ច​ព្រមព្រៀង​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា ​និង​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​បែប​ថ្មី​ហើយ​និង​ព្រមព្រៀង​គ្នា​ជំរុញ​រៀបចំ​ផែន​ការ​មេ​ស្តីពី​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​កម្ពុជា​-វៀតណាម​ផងដែរ»។

មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ​បាន​ចូលរួម​ជាអធិបតី​ក្នុងពិធី​ចុះហត្ថលេខា​នៅថ្ងៃ​នេះ៕

XS
SM
MD
LG