ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដាច់ចរន្តព័តមានវិទ្យាទូទាំង​សាកលលោក​ធ្វើ​ឱ្យ​ប៉ះពាល់​អាកាសចរណ៍ ​ធនាគារ​និង​បណ្តាញ​ព័ត៌មាន


អ្នក​ដំណោើរ​រង់ចាំជើង​ហោះហើរ​ខ្លួន​បន្ទាប់​ពី​មានការ​ដាច់ចរន្ត​ព័ត៌មានវិទ្យាកាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៤។
អ្នក​ដំណោើរ​រង់ចាំជើង​ហោះហើរ​ខ្លួន​បន្ទាប់​ពី​មានការ​ដាច់ចរន្ត​ព័ត៌មានវិទ្យាកាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៤។

អាកាសចរណ៍ ​ធនាគារ ​បណ្តាញ​ទូរទស្សន៍​និង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក​បាន​ប្រវេសប្រវាស​ដោះស្រាយ​ការប៉ះពាល់​ដ៏​ធំ​បំផុត​មួយ​នៃការដាច់ចរន្តព័តមានវិទ្យា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កាលពី​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រុមហ៊ុន​អាកាសចរណ៍​ធំៗរបស់​សហរដ្ឋ​អាមេរិក​កាលពី​ដំបូង​បាន​ផ្អាក​ជើង​ហោះ ហើរ​ទាំងអស់​ដោយសារ​បញ្ហា​គមនាគមន៍ ក្រោយមក​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ថា​ខ្លួន​បាន​ចាប់ផ្តើម​ជើងហោះហើរ​របស់​ខ្លួន​ឡើង​វិញ។

ចំណត​យន្តហោះ​នៅ​ទូទាំង​ពិភពលោក​បាន​និយាយ​ថា​ប្រព័ន្ធ​ចុះឈ្មោះដោយ​ម៉ាស៊ីន​មិន​ដំណើរការ​ហើយ​សេវាកម្ម​នានា​ត្រូវ​បាន​ដោះស្រាយ​ដោយបុគ្គលិក​ដោយ​ផ្ទាល់​ ដោយ​ទំនង​មាន​ការពន្យារពេល។

ក្រុមហ៊ុន Microsoft បាន​បញ្ជាក់​នៅ​ក្នុង​ការផ្តល់​បច្ចុប្បន្នភាពបច្ចេកទេស​ថ្មី​បំផុត​លើ​វេបសាយ​របស់​ខ្លួន​ថា​បញ្ហា​បាន​ចាប់ផ្តើម​នៅម៉ោង១៩០០ម៉ោង​សាកល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​ប៉ះពាល់​ពួក​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន Azure តាម​ប្រព័ន្ធ Software CrowdStrike Falcon។

មហា​ក្រុមហ៊ុន Software របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖​«យើង​បាន​ផ្តល់​អនុ​សាសន៍​ដល់​ពួក​អតិថិជន​ដែល​អាច​ទាញ​យកមកវិញ​នូវ​ឯកសារ​មុន​ពេល​មាន​បញ្ហា»។

លោក George Kurtz អគ្គនាយក​ក្រុមហ៊ុន CrowdStrike បាន​និយាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម X ថា​ពួក​អតិថិជន​បាន «រង​ការប៉ះពាល់​ដោយ​ការរកឃើញ​ទិន្ន័យ​មិន​ពេញលេញ​សម្រាប់​កម្មវិធី ​Windows»។​

លោក​បាន​និយាយ​ថា៖​ «បញ្ហា​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ទុក​ឱ្យ​នៅ​ដាច់​ពីគេ​ហើយ​ការជួសជុល​បាន​ធ្វើ​ឡើង»។

តម្លៃ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន CrowdStrike បាន​ធ្លាក់​ចុះ២០ភាគរយ​នៅ​ក្នុង​ការលក់ដូរ​មុន​ផ្សារ​ភាគហ៊ុន​បើក៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG