សហរដ្ឋអាមេរិកបានហៅការសម្រេចចិត្តរបស់ចិនក្នុងការផ្អាកកិច្ចចរចាដើម្បីគ្រប់គ្រងអាវុធជាមួយទីក្រុងវ៉ាស៊ីនតោនដែលទើបតែបានចាប់ផ្តើមដំណើរការថា «ជាអកុសល» ដោយកត់សម្គាល់ថាប្រទេសចិនបានជ្រើសរើសមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ និងបង្កាការប្រណាំងសព្វាវុធដែលនឹងមានតម្លៃច្រើន។
ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងបានសម្រេចចិត្តផ្អាកការពិភាក្សាជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការពិគ្រោះយោបល់ជុំថ្មីស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយសព្វាវុធ។
ការសម្រេចចិត្តនេះគឺជាការតវ៉ាប្រឆាំងនឹងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យតៃវ៉ាន់ ដែលជាដែនកោះប្រកាន់លទ្ធិប្រជាធិបតេយ្យនិងគ្រប់គ្រងដោយខ្លួនឯងដែលទីក្រុងប៉េកាំងទាមទារជាទឹកដីរបស់ខ្លួន។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីមកពីសហរដ្ឋអាមេរិក និងចិនបានជួបប្រជុំដើម្បីពិភាក្សាអំពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្តនៅក្រសួងការបរទេស។
ការសម្រេចចិត្តរបស់ចិនក្នុងការបញ្ឈប់កិច្ចចរចាកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេពិពណ៌នាថាមិនមែនជាការខាតបង់ដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកនោះទេ ដោយសារតែមន្ត្រីចិនមិនបានស្នើគំនិតផ្តួចផ្តើមណាមួយក្នុងអំឡុងពេលពិភាក្សាកាលពីខែវិច្ឆិកា។ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មានបារាំងAFP។
អាមេរិកថាចិនបញ្ឈប់ការចរចាគ្រប់គ្រងសព្វាវុធនឹងធ្វើឲ្យខូចស្ថិរភាពយុទ្ធសាស្ត្រ
![ពលរដ្ឋកាន់ទង់ជាតិចិនឈរមើលរថយន្តដាក់មីស៊ីល DF-41 កាលពីថ្ងៃទី០១ តុលា ឆ្នាំ២០១៩។](https://gdb.voanews.com/11fe7410-0fdf-4cf3-9a32-a70769f7fb3a_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ