កាលពីថ្ងៃចន្ទម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា សេចក្តីថ្លែងការណ៍នោះបាន «និយាយមួលបង្កាច់និងវាយប្រហារចិន»។
លោក Putin ត្រូវគេរំពឹងនឹងជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Unដើម្បីចរចាដែលផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការយោធា នៅពេលដែលមេដឹកនាំទាំងពីរធ្វើឱ្យកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។
សរសរស្តម្ភនៃការគ្រប់គ្រងរបស់លោក Xi គឺ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ឬហៅកាត់ថា BRI ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមហិមា ដែលចិនប្រើដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅបរទេស ដោយការផ្តល់កម្ចីដែលជាបន្ទូកធ្ងន់ដល់ប្រទេសកំពុងអភិវឌ្ឍ។
ចិនបានក្លាយជាការយកចិត្តទុកដាក់ដ៏សំខាន់មួយរបស់ការពិភាក្សារបស់ក្រុមប្រទេស G7 នៅពេលកំពុងមានទំនាក់ទំនងពាណិជ្ជកម្មល្វីងជូរចត់រវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសលោកខាងលិច ហើយនឹងការព្រួយកង្វល់ថា ការផ្គត់ផ្គង់ឧបករណ៍របស់ចិនដល់រដ្ឋាភិបាលក្រុងមូស្គូកំពុងបញ្ឆេះសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ គឺកើនឡើង ០,២% ពីខែមករា រីឯការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសាកលរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០២៥ គ្មានការប្រែប្រួលទេ គឺ ២,៧% គឺទាបជាងអត្រាមធ្យមភាគ ៣,១% កាលពីក្នុងទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩។
ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីបាននិយាយថា ដីកាចោទប្រកាន់លើលោក Gershkovich ត្រូវបានធ្វើរួចហើយ ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅឱ្យតុលាការតំបន់ Sverdlovsky ក្នុងទីក្រុង Ural Mountains។
កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ខាងមុខនេះ បានផ្តោតទៅលើជម្លោះជាសាកល ការរីករាលដាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបញ្ហាក្នុងទី្វបអាហ្វ្រិក ជាពិសេសការបារម្ភជាយូរមកហើយរបស់អ៊ីតាលី លើការគ្រប់គ្រងមិនបាននូវជនចំណាកស្រុកពីទ្វីបអាហ្វ្រិកមកកាន់អឺរ៉ុប។
លោក Marcos បានប្រាប់ទាហានហ្វីលីពីនកាលពីថ្ងៃទី ១០ ខែមិថុនាថា៖ «ការគំរាមកំហែងខាងក្រៅឥឡូវនេះគឺកាន់តែខ្លាំងឡើងនិងកាន់តែគួរឱ្យព្រួយបារម្ភ។ ហេតុនេះហើយយើងត្រូវតែត្រៀមខ្លួន»។
ការសិក្សានេះបង្ហាញថា គ្រោះធម្មជាតិដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុមាន «ផលប៉ះពាល់ធ្ងន់ធ្ងរ» មួយចំនួនដល់ «សុខភាពផ្លូវកាយនិងផ្លូវចិត្ត» របស់ស្ត្រីមានគភ៌ មនុស្សវ័យក្មេង និងមនុស្សវ័យចំណាស់។
ព័ត៌មានផ្សេងទៀត
No media source currently available