ក្នុងអំឡុងអាណត្តិ ៣ ឆ្នាំរបស់អ្នកស្រី Oudkirk ចិនបានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ៣ ដង ដែលបណ្តាលឱ្យមានភាពតានតឹងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃវិទ្យាស្ថាន AIT។
ពន្ធបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបមានរហូតដល់៣៨,១% លើរថយន្តអគ្គិសនី ដែលផលិតដោយចិនដែលនាំចូលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ខណៈដែលប្លុកនេះស៊ើបអង្កេតអ្វីដែលខ្លួននិយាយថាជាការឧបត្ថម្ភធនហួសហេតុនិងមិនយុត្តិធម៌។
អំពើហិង្សាកាលពីថ្ងៃអាទិត្យនៅ ក្រុងMakhachkala ទីរួមខេត្ត Dagestan និងនៅជិតទីក្រុង Derbent គឺជាអំពើហិង្សាចុងក្រោយបង្អស់ដែលក្រុមមន្ត្រីបានស្តីបន្ទោសក្រុមជ្រុលនិយមអ៊ីស្លាមនៅកន្លែងមានជនជាតិមូស្លីមលើសលុបនៅតំបន់ Caucasus ខាងជើង។
Netanyahu មេដឹកនាំអ៊ីស្រាអែលបាននិយាយថា លោក «បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងមួយផ្នែក-នេះមិនមែនជាការសម្ងាត់ទេ- ដែលប្រគល់ប្រជាជនរបស់យើងមួយចំនួនត្រឡប់មកយើងវិញ»។
គោលការណ៍ណែនាំថ្មីនេះ ដែលបានប្រកាសកាលពីថ្ងៃទី ២១ ខែមិថុនាកន្លងទៅនេះបានធ្វើឡើងនៅពេលដែលចិនបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក Lai Ching-te បានឈ្នះការបោះឆ្នោតកាលពីខែមករានិងស្បថចូលកាន់តំណែងកាលពីខែឧសភា។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kim Hong Kyun បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Georgy Zinoviev ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Kim Jong Un។
ការប្រកួតកីឡាទាំងនេះក៏ជាតំណាងនៃឥទ្ធិពលភូមិសាស្ត្រនយោបាយត្រូវឃើញតាមរយៈតារាងមេដាយ វត្តមាននៃបណ្តាមេដឹកនាំពិភពលោក នៅក្នុងពិធីបើកការប្រកួតនិងភ្លេងជាតិដែលត្រូវបានប្រគុំនៅពេលប្រគល់មេដាយដល់អ្នកឈ្នះ។
ខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិចារណាលើការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយដែលត្រូវបានស្នើឡើង បន្ទាប់ពីប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានធ្វើឲ្យតំបន់នេះនិងតំបន់ផ្សេងទៀតបារម្ភ
ក្រុមនាវិកឆ្មាំសមុទ្រចិន កាន់កាំបិត ពូថៅ និងអាវុធផ្សេងទៀតនៅក្នុងការប៉ះទង្គិចជាមួយនាវាកងទ័ពជើងទឹកហ្វីលីពីន នៅជិតថ្មប៉ប្រះទឹកយុទ្ធសាស្ត្រក្នុងសមុទ្រចិនខាងត្បូង។
រុស្ស៊ីនិងវៀតណាមបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថានឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈដែលលោកប្រធានាធិបតី Vladimir Putin បានធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងគោលបំណងពង្រឹងសម្ពន្ធភាពរបស់លោកដើម្បីទប់ទល់នឹងភាពឯកោដែលកំពុងកើនឡើងរបស់ទីក្រុងមូស្គូជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ក្រុមរដ្ឋអ៊ីស្លាម-សូម៉ាលី ដែលជាឈ្មោះសាខាមួយត្រូវគេស្គាល់ក្នុងតំបន់ បានផ្លាស់ប្តូរពីការក្លាយជាស្នូលដ៏សំខាន់នៅក្នុងបណ្តាញហិរញ្ញវត្ថុសកលរបស់រដ្ឋអ៊ីស្លាម ក្លាយជាអ្នករៀបចំទទួលមេដឹកនាំកំពូលរបស់ក្រុមនេះ។
ការអត្ថាធិប្បាយរបស់លោកពូទីនបានលេចចេញនៅក្នុងផ្នែកអត្ថាធិប្បាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងប៉ុន្មានម៉ោងមុនពេលដែលលោករំពឹងថានឹងមកដល់សម្រាប់ដំណើរទស្សនកិច្ចរហូតដល់ថ្ងៃពុធ។
ព័ត៌មានផ្សេងទៀត
No media source currently available