មន្ត្រីនិយាយថា ទស្សនកិច្ចនេះមានតពីកិច្ចការទូតខ្លាំងក្លារបស់អាមេរិកជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចាត់ចែងការប្រកួតប្រជែងក្នុងការទាក់ទងគ្នា ទោះជាក្នុងវិស័យនានាដែលប្រទេសទាំងពីរខ្វែងគំនិតគ្នាក៏ដោយ។
ខណៈសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិកមានកំណើនយឺត ហើយអ្នកធ្វើការកាន់ចាស់ ប្រទេសនានាត្រូវធ្វើការបន្ថែមទៀត ដើម្បីធានាថា ក្រុមអ្នកធ្វើការទទួលបានការអប់រំ ការបណ្តុះបណ្តាល និងសុវត្ថិភាពសង្គម ដែលគេត្រូវការចាំបាច់ដើម្បីបង្កើនប្រាក់ចំណូល និងធានានូវសមភាពសង្គម។
ការចរចារយៈពេលពីរឆ្នាំបានបញ្ចប់ទៅកាលពីថ្ងៃទី ២៤ ខែឧសភាកន្លងទៅនេះ ដោយមិនមានការសម្រេចលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងជាសកលស្ដីពីវិធីដោះស្រាយជំងឺរាតត្បាតនោះទេ។ មន្ត្រីផ្នែកសុខភាពសាធារណៈបាននិយាយថា ជំងឺរាតត្បាតផ្សេងទៀតប្រាកដជានឹងកើតមានទៀតនៅពេលខាងមុខ។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានឃើញមានបាឡុងជាច្រើនដែលក្នុងនោះបាឡុងយ៉ាងតិចមួយចំនួនមានផ្ទុកកាកសំណល់និងសំរាម។ ក្រុមនាយសេនាធិការកងទ័ពនេះបានចោទប្រកាន់កូរ៉េខាងជើងបានប្រព្រឹត្តទង្វើ «គ្មានមនុស្សធម៌និងថោកទាប» នេះ។
ខណៈដែលការណែនាំរបស់រដ្ឋាភិបាលជប៉ុន មិនមានចំណងផ្លូវច្បាប់ អ្នកវិភាគនានានិយាយថា សេចក្តីថ្លែងការណ៍ «ការណែនាំរដ្ឋបាល» មានទម្ងន់ខ្លាំងលើសហគមន៍អាជីវកម្មជប៉ុន។
កាសែត The Washington Post របស់អាមេរិក បានរាយការណ៍កាលពីដើមខែឧសភាថា ប្រទេសចិនគ្រោងនឹងបញ្ជូនរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែត២០ទៅកាន់បណ្តាកោះដែលខ្លួនទាមទារថាជារបស់ផងខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
យោធាចិនបានចាប់ផ្តើមសមយុទ្ធកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចំបាំងនិងយន្តហោះយោធា នៅពេលដែលខ្លួនសន្យាថាឈាមរបស់ «កងកម្លាំងឯករាជ្យ»នៅលើកោះនោះនឹងហូរ។
កូរ៉េខាងត្បូងបានចោទប្រកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថាបានបញ្ជូនគ្រាប់រំសេវជាច្រើនពាន់កុងតឺណឺ ទៅឱ្យប្រទេសរុស្ស៊ី ដោយក្រុមអ្នកជំនាញនិយាយថា ការបាញ់សាកល្បងអាវុធញឹកញាប់នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺក្នុងគោលបំណងសម្រាប់ទុកប្រើប្រាស់ក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ក្រុមរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលខុសត្រូវជាច្រើនដង លើការវាយប្រហារកាលពីថ្ងៃទទី២២ ខែមីនាកន្លងទៅ ក្នុងទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សអស់ជាង ១៤០ នាក់ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានព្យាយាមភ្ចាប់ការវាយប្រហារនោះជាច្រើនលើកច្រើនសាទៅនឹងប្រទេសអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។
ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៦ កាលពីមួយថ្ងៃមុននោះ បានចុះហត្ថលេខាដោយស្ម័គ្រចិត្តលើកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI ដោយសុវត្ថិភាព។
សេតវិមានថា វិធានការថ្មីនេះប៉ះពាល់ដល់ទំនិញនាំចូលពីចិនតម្លៃ ១៨ ពាន់លានដុល្លារ រួមទាំងដែកថែបនិងអាលុយមីញ៉ូម បន្ទះឈីប ថ្មពិល អាគុយ រ៉ែសំខាន់ៗ បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនិងប្រដាប់ស្ទូច។
បុរសអង់គ្លេសម្នាក់អាយុ ៧៣ ឆ្នាំ បានស្លាប់ដោយសង្ស័យថាគាំងបេះដូង នៅក្នុងឧប្បត្តិហេតុនោះ ហើយមានមនុស្សតិចណាស់ ៧១ នាក់ទៀតបានរងរបួស។
ព័ត៌មានផ្សេងទៀត
No media source currently available