ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស G7 រិះគន់​ចិន​អំពី​ចំណង​ទាក់ទង​ជាមួយ​រុស្ស៊ី​និង​ពាណិជ្ជកម្ម​«ដ៏​គ្រោះថ្នាក់»


មេដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចជឿនលឿន​ហៅកាត់ថា G7 ថតរូប​ជុំគ្នា នៅ​រមណីយដ្ឋាន Borgo Egnazia តំបន់ Apulia ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
មេដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចជឿនលឿន​ហៅកាត់ថា G7 ថតរូប​ជុំគ្នា នៅ​រមណីយដ្ឋាន Borgo Egnazia តំបន់ Apulia ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ជំនួប​របស់​មេដឹកនាំ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេ​ទាំង ៧ ប្រទេស​ ឬ G7 នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ កាលពី​ថ្ងៃ​សុក្រ​ បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ចិន ​ដោយ​បាន​ព្រមាន​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​ការបញ្ជូន​គ្រឿង​បម្លាស់​អាវុធ​ទៅ​ប្រទេស​រុស្ស៊ី​ ហើយ​នឹង​ធ្វើ​ទៅតាម​ច្បាប់​ពាណិជ្ជកម្ម។ នេះ​បើ​តាម​សេចក្តី​ព្រាងនៃ​សេចក្តីថ្លែងការណ៍​របស់​ជំនួប​កំពូល​នោះ ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP។

ចិន​បាន​ក្លាយ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​សំខាន់​មួយ​របស់​ការ​ពិភាក្សា​របស់​ក្រុម​ប្រទេស G7 នៅ​ក្នុង​ទីក្រុង Puglia នៅពេល​កំពុង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្វីងជូរចត់​រវាងរដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ប្រទេស​លោក​ខាង​លិច​ ហើយ​នឹង​ការព្រួយកង្វល់​ថា​ ការផ្គត់ផ្គង់​ឧបករណ៍​របស់​ចិន​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​បញ្ឆេះ​សង្គ្រាម​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

សេចក្តីព្រាងនៃ​សេចក្តីថ្លែងការណ៍​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ឃើញ​គឺ​ថា៖ «យើង​អំពាវនាវ​ដល់​ប្រទេស​ចិន​ឱ្យ​បញ្ឈប់​ការផ្ទេរ​សំភារៈ​ ដែល​ប្រើ​សម្រាប់​ពីរយ៉ាង រួមមាន​គ្រឿង​បម្លាស់​អាវុធ​និង​ឧបករណ៍​ ដែល​ដាក់​បញ្ចូល​សម្រាប់​ផ្នែក​ការពារ​ប្រទេស​របស់​រុស្ស៊ី»។

ក្រុម​ប្រទេស G7 ក៏​បាន​រិះគន់​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ ការ​លុកលុយ«ប្រកប​ដោយ​គ្រោះថ្នាក់» ដោយ​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​ការប្រកួត​ប្រជែង​គ្នា ជា​ទីកន្លែង​ដែលការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាលដាល​ខាង​យោធា​រវាង​រដ្ឋាភិបាលក្រុង​ប៉េកាំង​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កំពុង​កើន​ឡើង។

សេចក្តីថ្លែងការណ៍​ដែល​ប្រើ​ភាសា​ធ្ងន់ៗ​ជាង​ជំនួប​កំពូល​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​ប្រទេស​ជប៉ុន​ថា៖ «យើង​ជំទាស់​សកម្មភាព​យោធា ការបង្ខិត​បង្ខំ​និង​ការបំភិត​បំភ័យ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

បន្ទាប់ពី​ជំនួប​ថ្ងៃ​ទី​ ១ ​ដែល​គ្រប​ដណ្តប់​ដោយ​បញ្ហា​ប្រទេស​អ៊ុយក្រែន​មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​ប្រទេស​ជប៉ុន បារាំង អាល្លឺម៉ង់ កាណាដា ចក្រភព​អង់គ្លេស​និង​អ៊ីតាលី​ ដែល​ប្រទេស​ម្ចាស់​ផ្ទះ​បាន​បង្វែរ​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​លើ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ ២ ​របស់​ពិភព​លោក​ជា​មហា​អំណាចដែល​មាន​ឥទ្ធិពល​របស់​ខ្លួន​លើ​ភូមិសាស្ត្រ​នយោបាយ ​និង​ពាណិជ្ជកម្ម​សាកល​លោក​ដែល​មិន​អាច​មើល​ស្រាល​បាន។

ប្រភព​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP ថា៖ «ក្រុម​ប្រទេស​ G7 ​បាន​ត្រូវ​រ៉ូវ​គ្នា​ចំពោះ​ការ​ប្រឈម​ជាមួយ​ចិន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG