ពួកតាលីបង់បានដាក់កំហិតឱ្យស្ត្រីអាហ្វហ្គានីស្ថានស្លៀកពាក់អ្វីដែលហៅថា«hijab sharia»ជាសាធារណៈដោយបិទមុខពួកគេទាំងស្រុងឬគ្រាន់តែបង្ហាញភ្នែកពួកគេប៉ុណ្ណោះ។
: នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន RSF សហរដ្ឋអាមេរិកបានធ្លាក់ចំណាត់ថ្នាក់ចំនួន១០លេខ។
មកត្រឹមថ្ងៃទី៣ ខែឧសភា ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក លោក Evan Gershkovich អ្នកកាសែតអាមេរិករបស់សារព័ត៌មាន The Wall Street Journal ត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណ៤០០ថ្ងៃ ពីការចោទថាបានធ្វើចារកម្ម ហើយលោកទាន់ទទួលបានការជំនុំជម្រះអ្វីឡើយ។
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់រូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងទ័ពរុស្ស៊ីមិនបានមកក្បែរកងទ័ពអាមេរិកនោះឡើយ ប៉ុន្តែបានប្រើប្រាស់ទីតាំងអគារដាក់យន្តហោះមួយផ្សេងទៀត នៅព្រលានយន្តហោះទ័ពអាកាស ១០១ ដែលនៅជាប់នឹងអាកាសយាន្តដ្ឋានអន្តរជាតិ Diori Hamani ក្នុងរដ្ឋធានីនីញ៉ាម៉េនៃប្រទេសនីហ្សេ។
នៅក្នុងការស្ទង់មតិរយៈពេល ២ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ អ្នកចូលរួមឆ្លើយសំណួរប្រមាណ ៥៨% បានយល់ស្របជាមួយនឹងការលើកឡើងដែលថារដ្ឋាភិបាលចិនបានប្រើ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បី «ជះឥទ្ធិពលលើទស្សនៈសាធារណជនអាមេរិកាំង»។
បើទោះបីជាយ៉ាងនេះក្តី មាត្រាមួយចំនួនដែលបានដាក់ឆ្លងកាលពីថ្ងៃទី ២៩ ខែមេសា នៅតែស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ ខណៈសម័យប្រជុំនៅថ្ងៃនោះបានឈានទៅដល់ទីបញ្ចប់ ដោយអ្នកពិភាក្សានៅតាមក្រុមកំពុងព្យាយាមដើម្បីស្វែងរកដំណោះស្រាយ។
លោក Musk ដែលជាអ្នកមានជាងគេបំផុតមួយរូបនៅលើពិភពលោក បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែមេសានោះក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកក្នុងរយៈពេលតិចជាងមួយឆ្នាំទៅកាន់ប្រទេសទីផ្សាររថយន្តអគ្គិសនីដ៏ធំជាងគេបង្អស់នៅលើពិភពលោកនេះ។
កូរ៉េខាងជើងបានប្រកាសតាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់ខ្លួនថា ខ្លួនបានបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចបរទេសលោក Yun Jong Ho ទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៣ ខែមេសា។
របាយការណ៍ថ្មីមួយរបស់អ.ស.ប.និយាយថា មនុស្សជាង២៨១លាននាក់ក្នុងប្រទេសនិងដែនដី៥៩កំពុងប្រឈមនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។
អភិបាលតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានប្រកាសកាន់ទុក្ខមួយថ្ងៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៤ នាក់ស្លាប់ និងបង្ករបួសជាង ២០ នាក់ទៀត។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាថ្នាក់តំបន់នៅថ្ងៃចន្ទនេះនិងថ្ងៃអង្គារស្អែកអំពីជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា (Gaza)
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានគូសបញ្ជាក់ការចាំបាច់ឱ្យមាន«ទំនាក់ទំនងដោយផ្ទាល់និងប្រកបដោយចីរភាព»រវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅក្នុងជំនួបជាផ្លូវការលើកទីមួយរបស់លោកនៅក្រុង Shanghai ដែលនៅទីនោះមានក្រុមហ៊ុនអាមេរិកាំងជាង១.០០០។
ព័ត៌មានផ្សេងទៀត
No media source currently available