នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះ លោក Lai បានបញ្ជាក់ថាការផ្ទេរអំណាចលើកទី ៣ របស់តៃវ៉ាន់តាំងពីឆ្នាំ ១៩៩៦ មកគឺដោយសារប្រជាជនតៃវ៉ាន់ និងថាកោះតៃវ៉ាន់គឺជា «តួអង្គដែលគេទទួលស្គាល់បំផុតនៃពិភពប្រជាធិបតេយ្យ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅពេលនោះ អ្នកដែលជិះនៅលើឧទ្ធម្ភាគចក្រនោះកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញពីពិធីសម្ពោធគម្រោងទំបន់វារីអគ្គិសនីមួយនៅជាប់ព្រំដែនជាមួយនឹងប្រទេសអាស៊ែបៃហ្សង់ ដែលនៅទីនោះពួកគេបានជួបជាមួយនឹងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev។
លោក Putin បានសរសើរដល់ប្រទេសចិននៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិនរុស្ស៊ី នៅក្នុងទីក្រុង Harbin នៅភាគឦសាន្តប្រទេសចិន ដោយលើកសរសើរពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី។
បើទោះបីជាគណបក្សគ្រប់គ្រងអំណាចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មិនបានដាក់បេក្ខជនឈរឈ្មោះក្នុងតំបន់នេះក៏ដោយ ក៏គណបក្សនេះនិយាយថា ខ្លួនបានគាំទ្រគណបក្សសំខាន់ៗក្នុងតំបន់នោះជាការជំនួសវិញ។
លោក Putin បានសម្ដែងការដឹងគុណចំពោះប្រទេសចិនសម្រាប់អ្វីដែលលោកហៅថាជាកិច្ចប្រឹងប្រែងរបស់ចិននៅក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងបាននិយាយថាលោកនឹងជូនដំណឹងដល់លោក Xi អំពីរឿងរ៉ាវវិវត្តន៍ចុងក្រោយ។
អ្នកជំនាញរំពឹងថា ការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិរបស់លោក Putin អាចជាការត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏យូរនៅអ៊ុយក្រែន ដោយតែងតាំងអ្នកថ្មី ឱ្យត្រៀមខាងសេដ្ឋកិច្ច។ក្រុមផ្សាយព័ត៌មានវីអូអេភាសារុស្ស៊ីរាយការណ៍អំពីរឿងនេះ។
ការិយាល័យអង្គការសហប្រជាជាតិនេះបានអំពាវនាវឱ្យមានវិធានការផ្សេងៗ ដែលក្នុងនោះរួមមានទាំងវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ។
ពន្ធគយលើរថយន្តអគ្គិសនីរបស់ចិន ឬ EVs នឹងត្រូវកើនឡើងបួនដងដល់អត្រា ១០០%។ ការនាំចូលបន្ទះស្រូបថាមពលព្រះអាទិត្យ និងបន្ទះឈីប ពីប្រទេសចិននឹងត្រូវយកពន្ធ ៥០% ដែលកើនឡើងទ្វេដងលើអត្រាបច្ចុប្បន្ន។
ការប្រើប្រាស់ប្រភពថាមពលស្អាតបានកើនដល់៣០%នៃប្រភពថាមពលប្រើប្រាស់សរុបក្នុងពិភពលោក ក្នុងឆ្នាំ២០២៣និងជាតួលេខបំបែកកំណត់ត្រាថាមពលកកើតឡើងវិញ ដែលមិនប៉ះពាល់បរិស្ថាន។ទីភ្នាក់ងារសារព័ត៌មានAP រាយការណ៍។ លោក ឈឹម សុមេធ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖
មន្ត្រីអាមេរិកមួយរូបបានលើកឡើងថា ចិននិងសហរដ្ឋអាមេរិកកំពុងប្រជែងគ្នាយ៉ាងតឹងតែងដើម្បីគ្របដណ្ដប់លើទិដ្ឋភាពបច្ចេកវិទ្យា AI។ ចិនកំពុងពង្រឹងសមត្ថភាពបច្ចេកវិទ្យា AI «នៅទូទាំងផ្នែកស៊ីវិលក៏ដូចជាផ្នែកយោធានិងសន្តិសុខ»។
ព័ត៌មានផ្សេងទៀត
No media source currently available