ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Blinken ​ចាប់ផ្តើម​​ជួប​ដោយ​ផ្ទាល់​​ជាមួយ​មន្ត្រី​​ចិន​​នៅ​មុន​​កិច្ចចរចា​តឹងតែង


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Anthony Blinken ថ្លែង​សុន្ទរកថា​នៅ​ប្រទេស​អូទ្រីស ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Anthony Blinken ថ្លែង​សុន្ទរកថា​នៅ​ប្រទេស​អូទ្រីស ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​គូសបញ្ជាក់​ការ​ចាំ​បាច់​ឱ្យ​មាន​«ទំនាក់​ទំនង​ដោយ​ផ្ទាល់និង​ប្រកប​ដោយចីរភាព‍»រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិននៅក្នុងជំនួប​ជា​ផ្លូវការ​លើក​ទី​មួយ​របស់​លោកនៅ​ក្រុង​ Shanghai ​ដែល​នៅទី​នោះ​មាន​ក្រុមហ៊ុន​អាមេរិកាំង​ជាង​១.០០០។

នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​ លោក Blinken ​បាន​ធ្វើការ​ចរចា​ជាមួយ​លោក Chen Jining ​លេខាធិការបក្ស​កុម្មុយនីស្ត​ចិន​ប្រចាំក្រុង Shanghai។ លោក Chen ជាមន្ត្រីក្នុង​មូលដ្ឋាន​ថ្នាក់ខ្ពស់បំផុត​និង​ជា​សមាជិកម្នាក់នៃការិយាល័យ​នយោបាយបក្សកុម្មុយនិស្ត​ចិន។

លោក Blinken ថាលោក​នឹង​និយាយ​អំពី​«ការ​ខ្វែង​គំនិត​គ្នារបស់​យើង​ ដែលជា​ការពិត‍»​តែ​ប្រឹងប្រែង​«ដោះស្រាយ​បញ្ហា​ទាំង​នេះ‍»​និង​«កសាងកិច្ច​សហប្រតិបត្តិការ​នៅ​ទី​ណាដែល​យើងអាចថ្វើ​បាន‍»។

នៅពេល​ស្វាគមន៍​លោក Blinken នៅ​មហា​សាល​របស់​ក្រុង Shanghai លោក Chen បាន​និយាយ​តាមរយៈ​អ្នក​បកប្រែ​ភាសាថា​ចាប់តាំង​ពីការដាក់​ឱ្យ​មាន​ចំណងការទូត​មក​ទំនាក់​ទំនង​រវាង​ប្រទេស​ជាតិ​ទាំង​ពីរមិន​ដែល​រលូនជានិច្ច​ទេ ​គឺ​តែងតែ​មាន​«ការបត់បែន‍» ‍​«ប៉ុន្តែ​ជាទូទៅ ​ការទាក់ទងគ្នា​នេះ​បានលូតកលាស់ជាមួយការ​វិវត្តជាប្រវត្តិសាស្ត្រ​និង​បានជឿនលឿនទៅ​មុខ‍»។

លោក Blinken ធ្លាប់​អញ្ជើញទៅ​ក្រុង Shanghai ​កាលពី​ឆ្នាំ២០១៥​នៅ​ពេល​លោក​កាន់​តំណែង​ជាអនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។

នៅ​ក្នុងការពិភាក្សា​ជាមួយ​ក្រុមនិស្សិត​អាមេរិកាំងនិង​ចិនមកពី​សាកលវិទ្យាល័យ​ New York​ Shanghai ​លោក​ Blinken ​បាន​គូសបញ្ជាក់ពី​សារៈសំខាន់​នៃ​ការពង្រីកការផ្លាស់ប្តូរ​រវាង​ពួកនិស្សិត​ អ្នក​ស្រាវជ្រាវនិង​អ្នក​ធុរកិច្ច។​

នៅយប់ថ្ងៃ​ព្រហស្បតិ៍ ​លោក Blinken ​បាន​ជួប​ជាមួយ​ពួក​មេដឹកនាំធុរកិច្ច​នៅ​ឯ​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅក្រុង Shanghai ដោយលោកគាំទ្រឱ្យ​មាន​ដំណោះស្រាយដល់​បញ្ហាពាណិជ្ជកម្ម​មួយ​ចំនួន​ដែលប្រឈមប្រទេស​ទាំង​ពីរ​នេះដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុតពីរ​ក្នុង​ពិភពលោក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG