បើទោះបីជាយ៉ាងនេះក្តី មាត្រាមួយចំនួនដែលបានដាក់ឆ្លងកាលពីថ្ងៃទី ២៩ ខែមេសា នៅតែស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ ខណៈសម័យប្រជុំនៅថ្ងៃនោះបានឈានទៅដល់ទីបញ្ចប់ ដោយអ្នកពិភាក្សានៅតាមក្រុមកំពុងព្យាយាមដើម្បីស្វែងរកដំណោះស្រាយ។
លោក Musk ដែលជាអ្នកមានជាងគេបំផុតមួយរូបនៅលើពិភពលោក បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែមេសានោះក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកក្នុងរយៈពេលតិចជាងមួយឆ្នាំទៅកាន់ប្រទេសទីផ្សាររថយន្តអគ្គិសនីដ៏ធំជាងគេបង្អស់នៅលើពិភពលោកនេះ។
កូរ៉េខាងជើងបានប្រកាសតាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់ខ្លួនថា ខ្លួនបានបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចបរទេសលោក Yun Jong Ho ទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៣ ខែមេសា។
របាយការណ៍ថ្មីមួយរបស់អ.ស.ប.និយាយថា មនុស្សជាង២៨១លាននាក់ក្នុងប្រទេសនិងដែនដី៥៩កំពុងប្រឈមនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។
អភិបាលតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានប្រកាសកាន់ទុក្ខមួយថ្ងៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៤ នាក់ស្លាប់ និងបង្ករបួសជាង ២០ នាក់ទៀត។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាថ្នាក់តំបន់នៅថ្ងៃចន្ទនេះនិងថ្ងៃអង្គារស្អែកអំពីជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា (Gaza)
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានគូសបញ្ជាក់ការចាំបាច់ឱ្យមាន«ទំនាក់ទំនងដោយផ្ទាល់និងប្រកបដោយចីរភាព»រវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅក្នុងជំនួបជាផ្លូវការលើកទីមួយរបស់លោកនៅក្រុង Shanghai ដែលនៅទីនោះមានក្រុមហ៊ុនអាមេរិកាំងជាង១.០០០។
តំណាងរដ្ឋាភិបាលមកពីប្រទេសក្នុងទ្វីបអាហ្វ្រិក និងមន្ត្រីបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មាន ក៏ដូចជាអង្គការអន្តរជាតិនានា បានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីការតភ្ចាប់ទ្វីបអាហ្វ្រិកឬ Connected Africa នៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
បើតាមការស្ទង់មតិថ្មីមួយដោយក្រុមហ៊ុន Gallup ចេញផ្សាយកាលពីថ្ងៃអង្គារថាផ្អែកលើការស្ទង់មតិក្នុងប្រទេស១៣៣ ប្រទេសអាល្លឺម៉ង់ជាប្រទេសមានការគាំទ្រខ្ពស់បំផុតសម្រាប់ភាពជាមេដឹកនាំសាកល។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់កាលពីថ្ងៃទី ២១ ខែមេសាថាខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីថាតើត្រូវប្រើប្រាស់យ៉ាងដូចម្ដេចនូវថវិកាជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ដែលបានអនុម័តកាលពីពេលថ្មីៗនេះ។
បណ្តាញផ្សាយព័ត៌មាន NHK របស់ជប៉ុនបានបញ្ជាក់ថា មីស៊ីលនោះទំនងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ រីឯទូរទស្សន៍របស់ជប៉ុន NTV បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់មកចុះផ្សាយថា គ្រាប់នោះជាមីស៊ីលបាលីស្ទិកវង់ប្រតិបត្តិការខ្លី។
ព័ត៌មានផ្សេងទៀត
No media source currently available