កងកម្លាំងយោធាកំពូលអ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍អ៊ិស្លាម បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យ ដោយនិយាយថាខ្លួនបានបាញ់មីស៊ីលនិងដ្រូនពីទឹកដីអ៊ីរ៉ង់សំដៅលើអ៊ីស្រាអែល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield នឹងធ្វើដំណើរទៅកាន់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ហើយនឹងជួបជាមួយជនជាតិកូរ៉េខាងជើងដែលរត់គេចពីកូរ៉េខាងជើងមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានបញ្ជាក់ថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយដើម្បីបើកការចរចាជាមួយរបបយោធាមីយ៉ាន់ម៉ា ស្របពេលដែលរបបយោធានេះកំពុងចុះខ្សោយ។
ទោះបីនៅក្នុងការអះអាងរបស់ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារនៅជិតរដ្ឋធានីមូស្គូក៏ដោយ ទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមនេះបានចុះផ្សាយថា ភ្នាក់ងាររបស់ពួកគេបានផ្ដោតគោលដៅទៅលើការជួបជុំគ្នានៃក្រុមអ្នកកាន់សាសនាគ្រិស្ត។
សហរដ្ឋអាមេរិកនិងបារាំងស្ថិតក្នុងចំណោមប្រទេស ដែលគាំទ្រអ៊ុយក្រែនខ្លាំងក្លាក្នុងរយៈពេល ២ឆ្នាំចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងអ៊ុយក្រែនមក។
វិទ្យុអាស៊ីសេរីដែលបានបើកការិយាល័យរបស់ខ្លួន នៅទីក្រុងហុងកុងកាលពីឆ្នាំ១៩៩៦ បាននិយាយយោងជាពិសេសដល់មាត្រា ២៣ ថាជាហេតុផលមួយនាំឱ្យខ្លួនចាកចេញពីក្រុងនេះ។
ក្រុមប៉ូលិសចិនបានផ្តល់តម្រុយដល់ប៉ូលិសមីយ៉ាន់ម៉ា ដោយបានវាយឆ្មក់ឆែកឆេរក្នុងទីក្រុង Muse ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅក្នុងរដ្ឋ Shan ភាគខាងជើងប្រទសមីយ៉ាន់ម៉ា។ នេះបើតាមស្ថានទូតចិនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានិយាយលើបណ្តាញសង្គមចិន WeChat។
អ្នកជំនាញខ្លះនិយាយថា ប្រសិនបើកិច្ចប្រជុំកើតឡើងនោះ មិនត្រឹមតែលោក Xi អាចប្រើវាដើម្បីបញ្ជូនសញ្ញាទៅកាន់កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយឱ្យទីក្រុងវ៉ាស៊ីនតោនស្វែងយល់បន្ថែមអំពីចេតនារបស់លោក Xi ចំពោះកោះនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាម X លោក Marcos បានបន្ថែមថា «ការវាយប្រហារ» កាលពីពេលថ្មីៗនេះក្នុងសមុទ្រចិនខាងត្បូង «ជាអំពើខុសច្បាប់ជាការបង្ខិតបង្ខំ ជាអំពើគឃ្លើន និងនាំឱ្យមានគ្រោះថ្នាក់»ដោយនិយាយយោងដល់ការណ៍ដែលកងឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកកាលពីថ្ងៃសៅរ៍។
បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា គោលនយោបាយទាំងនេះ«ស្ថិតនៅក្រោមការបន្លំថាជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» ប៉ុន្តែ«តាមការពិតមានការទាក់ទិននឹងការទិញនិងការប្រើទំនិញមកពីសហរដ្ឋអាមេរិក ឬត្រូវដឹកជញ្ជូនចូលពីតំបន់ពិសេសណាមួយ»។
ការអនុម័តច្បាប់ទីពីរស្ដីពីសន្តិសុខជាតិរបស់ទីក្រុងហុងកុងកាលពីថ្ងៃទី ១៩ ខែមីនា បានរងការរិះគន់ពីសំណាក់រដ្ឋាភិបាលបរទេសមួយចំនួន ខណៈដែលអង្គភាពអាជីវកម្មខ្លះថា ច្បាប់នេះនឹងជំរុញឱ្យអាជីវកម្មបរទេសចាកចេញពីទីក្រុងនេះកាន់តែលឿន។
នៅក្នុងទិវាទឹកពិភពលោក អង្គការ Oxfam ចោទប្រកាន់មហាក្រុមហ៊ុនកសិកម្មថាប្រើទឹកសម្រាប់យកកម្រៃដោយមិនគិតគូរអំពីប្រជារាស្ត្រមូលដ្ឋាននៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈអ.ស.ប.ព្រមានអំពីជម្លោះ។
ព័ត៌មានផ្សេងទៀត
No media source currently available