កម្រងរូបភាព៖ ការវាយប្រហារអ៊ីរ៉ង់លើអ៊ីស្រាអែល
កងកម្លាំងយោធាកំពូលអ៊ីរ៉ង់ឬកងឆ្មាំបដិវត្តន៍អ៊ិស្លាមបានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យ ដោយនិយាយថាខ្លួនបានបាញ់មីស៊ីលនិងដ្រូនពីទឹកដីអ៊ីរ៉ង់សំដៅលើអ៊ីស្រាអែល ហើយថាការវាយប្រហារនេះធ្វើឡើងដើម្បីជាការសងសឹកទៅលើអ្វីដែលក្រុមមន្ត្រីអ៊ីរ៉ង់ថាជាការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់នៅទីក្រុងដាម៉ាសនៃប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។
![យន្តហោះដ្រូនគ្មានមនុស្សបើករបស់កងទ័ពជើងអាកាសអ៊ីស្រាអែលហោះលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ អ៊ីស្រាអែលបានសាទរជ័យជម្នះរបស់ខ្លួនដែលបានការពារទប់ទល់នឹងការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់។ ក្រុមមន្ត្រីអ៊ីស្រាអែលថ្លែងថា អ៊ីស្រាអែលនិងក្រុមសម្ព័ន្ធមិត្តបានបាញ់ទម្លាក់ ៩៩% នៃដ្រូននិងមីស៊ីលជាង ៣០០ គ្រាប់ដែលបាញ់សំដៅលើទឹកដីរបស់ខ្លួនហើយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ (AP Photo/Ariel Schalit)](https://gdb.voanews.com/01000000-0aff-0242-ee95-08dc5c7948ee_w1024_q10_s.jpg)
១
យន្តហោះដ្រូនគ្មានមនុស្សបើករបស់កងទ័ពជើងអាកាសអ៊ីស្រាអែលហោះលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ អ៊ីស្រាអែលបានសាទរជ័យជម្នះរបស់ខ្លួនដែលបានការពារទប់ទល់នឹងការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់។ ក្រុមមន្ត្រីអ៊ីស្រាអែលថ្លែងថា អ៊ីស្រាអែលនិងក្រុមសម្ព័ន្ធមិត្តបានបាញ់ទម្លាក់ ៩៩% នៃដ្រូននិងមីស៊ីលជាង ៣០០ គ្រាប់ដែលបាញ់សំដៅលើទឹកដីរបស់ខ្លួនហើយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ (AP Photo/Ariel Schalit)
![អ្នកជិះក្ដារលើទឹកម្នាក់រង់ចាំរលក ខណៈកប៉ាល់យោធាជើងទឹកអ៊ីស្រាអែលល្បាតលើសមុទ្រមេឌីទែរ៉ាណេនៅក្បែរក្រុង Hadera នៃប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (AP Photo/Ariel Schalit)](https://gdb.voanews.com/01000000-0aff-0242-a100-08dc5c794901_w1024_q10_s.jpg)
២
អ្នកជិះក្ដារលើទឹកម្នាក់រង់ចាំរលក ខណៈកប៉ាល់យោធាជើងទឹកអ៊ីស្រាអែលល្បាតលើសមុទ្រមេឌីទែរ៉ាណេនៅក្បែរក្រុង Hadera នៃប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (AP Photo/Ariel Schalit)
![បុរសម្នាក់ដើរឆ្លងថ្នល់ដ៏ស្ងាត់ជ្រងំនៅទីក្រុងហេ្សរុយសាឡិមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ បើតាមការប្រកាសរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលត្រូវបាន «ទប់ស្កាត់» ដោយមីស៊ីលនិងដ្រូនជាង ២០០ ត្រូវបានបាញ់កម្ទេចចោលដោយមានជំនួយពីអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត។ (Photo by Ronaldo SCHEMIDT / AFP)](https://gdb.voanews.com/01000000-0aff-0242-435d-08dc5c7950db_w1024_q10_s.jpg)
៣
បុរសម្នាក់ដើរឆ្លងថ្នល់ដ៏ស្ងាត់ជ្រងំនៅទីក្រុងហេ្សរុយសាឡិមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ បើតាមការប្រកាសរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលត្រូវបាន «ទប់ស្កាត់» ដោយមីស៊ីលនិងដ្រូនជាង ២០០ ត្រូវបានបាញ់កម្ទេចចោលដោយមានជំនួយពីអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត។ (Photo by Ronaldo SCHEMIDT / AFP)
![រូបថតពីវីដេអូនេះដែលយកចេញពី AFPTV ថតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីការផ្ទុះឡើងលើមេឃនៅទីក្រុង Hebron នៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្នុងអំឡុងពេលការវាយប្រហារដោយអ៊ីរ៉ង់លើអ៊ីស្រាអែល។ (Photo by AFPTV / AFP)](https://gdb.voanews.com/01000000-0aff-0242-323d-08dc5c705c50_w1024_q10_s.jpg)
៤
រូបថតពីវីដេអូនេះដែលយកចេញពី AFPTV ថតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីការផ្ទុះឡើងលើមេឃនៅទីក្រុង Hebron នៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្នុងអំឡុងពេលការវាយប្រហារដោយអ៊ីរ៉ង់លើអ៊ីស្រាអែល។ (Photo by AFPTV / AFP)
![រូបថតដកស្រង់ចេញពីវីដេអូមួយថតកាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីរ៉ុក្កែតលើមេឃនៅពីលើព្រះវិហារ Al-Aqsa នៅទីក្រុងហ្សេរុយសាឡិម។ អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ដំបូងបង្អស់លើទឹកដីអ៊ីស្រាអែលកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលនេះត្រូវបានចាត់ទុកថាជាការរីករាលដាលនៃសង្គ្រាមដែលអូសបន្លាយរយៈពេលយូររវាងភាគីទាំងពីរនៅក្នុងតំបន់និងបង្កើនការភ័យខ្លាចថាជម្លោះនឹងកាន់តែរីកធំឡើង។ (Photo by AFP)](https://gdb.voanews.com/01000000-0aff-0242-d384-08dc5c794d52_w1024_q10_s.jpg)
៥
រូបថតដកស្រង់ចេញពីវីដេអូមួយថតកាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីរ៉ុក្កែតលើមេឃនៅពីលើព្រះវិហារ Al-Aqsa នៅទីក្រុងហ្សេរុយសាឡិម។ អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ដំបូងបង្អស់លើទឹកដីអ៊ីស្រាអែលកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលនេះត្រូវបានចាត់ទុកថាជាការរីករាលដាលនៃសង្គ្រាមដែលអូសបន្លាយរយៈពេលយូររវាងភាគីទាំងពីរនៅក្នុងតំបន់និងបង្កើនការភ័យខ្លាចថាជម្លោះនឹងកាន់តែរីកធំឡើង។ (Photo by AFP)
![នេះជាកម្ទេចកំទីរ៉ុក្កែតដែលក្រុមអាជ្ញាធរអ៊ីស្រាអែលថាបានធ្វើឱ្យក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់រងរបួសធ្ងន់ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅទៅលើអ៊ីស្រាអែលនៅក្បែរក្រុង Arad ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Christophe van der Perre)](https://gdb.voanews.com/01000000-0aff-0242-38c0-08dc5c795a06_w1024_q10_s.jpg)
៦
នេះជាកម្ទេចកំទីរ៉ុក្កែតដែលក្រុមអាជ្ញាធរអ៊ីស្រាអែលថាបានធ្វើឱ្យក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់រងរបួសធ្ងន់ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅទៅលើអ៊ីស្រាអែលនៅក្បែរក្រុង Arad ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Christophe van der Perre)
![នេះជាអ្វីដែលគេបានមើលឃើញនៅលើមេឃនៅហ្សេរុយសាឡិម ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Ronen Zvulun)](https://gdb.voanews.com/01000000-0a00-0242-8d14-08dc5c633487_w1024_q10_s.jpg)
៧
នេះជាអ្វីដែលគេបានមើលឃើញនៅលើមេឃនៅហ្សេរុយសាឡិម ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Ronen Zvulun)
![ក្រុមបាតុករគ្រវីទង់ជាតិអ៊ីរ៉ង់និងប៉ាឡេស្ទីន ខណៈពួកគេប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនដាក់លើអ៊ីស្រាអែល។ (Photo by ATTA KENARE / AFP)](https://gdb.voanews.com/cea437d9-8acd-49dd-915f-1fa6fa71a055_w1024_q10_s.jpg)
៨
ក្រុមបាតុករគ្រវីទង់ជាតិអ៊ីរ៉ង់និងប៉ាឡេស្ទីន ខណៈពួកគេប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនដាក់លើអ៊ីស្រាអែល។ (Photo by ATTA KENARE / AFP)
![នេះជាអ្វីដែលគេបានមើលឃើញនៅលើមេឃនៅហ្សេរុយសាឡិម ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Ronen Zvulun)](https://gdb.voanews.com/01000000-0a00-0242-82c0-08dc5c6fb244_w1024_q10_s.jpg)
៩
នេះជាអ្វីដែលគេបានមើលឃើញនៅលើមេឃនៅហ្សេរុយសាឡិម ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Ronen Zvulun)
![ក្រាហ្វិកតំណាងចរាចរណ៍ដែនអាកាសនៅលើប្រទេសអ៊ីរ៉ង់និងតំបន់មជ្ឈិមបូព៌ានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (Flightradar24.Com/Handout via Reuters)](https://gdb.voanews.com/01000000-0aff-0242-a379-08dc5c5bded5_w1024_q10_s.jpg)
១០
ក្រាហ្វិកតំណាងចរាចរណ៍ដែនអាកាសនៅលើប្រទេសអ៊ីរ៉ង់និងតំបន់មជ្ឈិមបូព៌ានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (Flightradar24.Com/Handout via Reuters)
![ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលបាញ់កម្ទេចមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ នៅអ៊ីស្រាអែលភាគកណ្តាលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ យោធាអ៊ីស្រាអែលថា អ៊ីរ៉ង់បានបាញ់ដ្រូនដឹកគ្រាប់បែកជាង១០០គ្រឿងសំដៅទៅកាន់អ៊ីស្រាអែល។ ប៉ុន្មានម៉ោងក្រោយមក អ៊ីរ៉ង់បានប្រកាសថាខ្លួនក៏បានបាញ់កាំជ្រួចមីស៊ីលកម្ទេចវិញជាច្រើនគ្រាប់ផងដែរ។ (AP Photo/Tomer Neuberg)](https://gdb.voanews.com/01000000-0a00-0242-1e43-08dc5c560e0b_w1024_q10_s.jpg)
១១
ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលបាញ់កម្ទេចមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ នៅអ៊ីស្រាអែលភាគកណ្តាលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ យោធាអ៊ីស្រាអែលថា អ៊ីរ៉ង់បានបាញ់ដ្រូនដឹកគ្រាប់បែកជាង១០០គ្រឿងសំដៅទៅកាន់អ៊ីស្រាអែល។ ប៉ុន្មានម៉ោងក្រោយមក អ៊ីរ៉ង់បានប្រកាសថាខ្លួនក៏បានបាញ់កាំជ្រួចមីស៊ីលកម្ទេចវិញជាច្រើនគ្រាប់ផងដែរ។ (AP Photo/Tomer Neuberg)