បណ្តាញផ្សាយព័ត៌មាន NHK របស់ជប៉ុនបានបញ្ជាក់ថា មីស៊ីលនោះទំនងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ រីឯទូរទស្សន៍របស់ជប៉ុន NTV បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់មកចុះផ្សាយថា គ្រាប់នោះជាមីស៊ីលបាលីស្ទិកវង់ប្រតិបត្តិការខ្លី។
ទីតាំងមូលដ្ឋានយោធា ៣ ក្នុងចំណោម ៤ ដែលយោធាអាមេរិកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ គឺបែរមុខទៅទិសខាងជើងឆ្ពោះទៅរកកោះតៃវ៉ាន់ និងមួយទៀតស្ថិតនៅជិតកោះស្ព្រាតលីក្នុងសមុទ្រចិនខាងត្បូង ដែលជាទីតាំងដែលមានភាពតានតឹងជាញឹកញាប់។
របាយការណ៍របស់ធនាគារពិភពលោកថា គម្លាតគ្នារវាងកំណើនប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងក្រុមប្រទេសក្រីក្របំផុតនិងក្រុមប្រទេសមានធនធានច្រើនបំផុតមានធំជាងមុនក្នុងពេល ៥ ឆ្នាំកន្លងទៅនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា លោកបានទាក់ទងទៅកាន់ប្រទេសជាង ៣០ ឱ្យជំរុញឱ្យមានការដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់និងឱ្យប្រកាសថាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) គឺជាអង្គការភេរវកម្ម។
អ្នកវិទ្យាសាស្ត្រថា ការឡើងកម្តៅនេះមិនមែនបណ្តាលមកពីបាតុភូត El Nino ទាំងស្រុងនោះទេ។
លោក Akundzada បានឆ្លើយតបនឹងការរិះគន់ឥតឈប់ដោយអង្គការសហប្រជាជាតិនិងបណ្តាប្រទេសលោកខាងលិចដល់ការបកស្រាយតឹងរ៉ឹងរបស់ពួកតាលីបង់អំពីសាសនាអ៊ិស្លាមដែលរដ្ឋាភិបាលបានប្រើដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានដ៏ក្រីក្រ រួមមានការវាយដោយរំពាត់ជាសាធារណៈនិងការគប់ដុំថ្មលើស្ត្រីមានសហាយ។
កងកម្លាំងយោធាកំពូលអ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍អ៊ិស្លាម បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យ ដោយនិយាយថាខ្លួនបានបាញ់មីស៊ីលនិងដ្រូនពីទឹកដីអ៊ីរ៉ង់សំដៅលើអ៊ីស្រាអែល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield នឹងធ្វើដំណើរទៅកាន់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ហើយនឹងជួបជាមួយជនជាតិកូរ៉េខាងជើងដែលរត់គេចពីកូរ៉េខាងជើងមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានបញ្ជាក់ថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយដើម្បីបើកការចរចាជាមួយរបបយោធាមីយ៉ាន់ម៉ា ស្របពេលដែលរបបយោធានេះកំពុងចុះខ្សោយ។
ទោះបីនៅក្នុងការអះអាងរបស់ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារនៅជិតរដ្ឋធានីមូស្គូក៏ដោយ ទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមនេះបានចុះផ្សាយថា ភ្នាក់ងាររបស់ពួកគេបានផ្ដោតគោលដៅទៅលើការជួបជុំគ្នានៃក្រុមអ្នកកាន់សាសនាគ្រិស្ត។
សហរដ្ឋអាមេរិកនិងបារាំងស្ថិតក្នុងចំណោមប្រទេស ដែលគាំទ្រអ៊ុយក្រែនខ្លាំងក្លាក្នុងរយៈពេល ២ឆ្នាំចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងអ៊ុយក្រែនមក។
ព័ត៌មានផ្សេងទៀត
No media source currently available