សេចក្តីប្រកាសកាលពីពេលព្រឹករបស់ក្រសួងមហាផ្ទៃនៅមុនស្ថានីយ៍បោះឆ្នោតបើកដំណើរការសម្រាប់ក្រុមអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ១២៨ លាននាក់ បាននិយាយថា ការបង្អាក់សេវាទូរសព្ទគឺដើម្បី «បន្ធូរការគំរាមកំហែងខាងសន្តិសុខ» និង «ថែរក្សាច្បាប់និងសណ្តាប់ធ្នាប់»។ សេចក្តីប្រកាសនេះមិនបានពិភាក្សាការផ្អាកសេវា អ៊ីនធឺណិតទេ។
មន្ត្រីសហរដ្ឋអាមេរិកពីររូបបានបញ្ជាក់អះអាងប្រាប់ VOA ថា មេបញ្ជាការរូបនោះគឺជាមន្ត្រីប្រតិបត្តិការឈ្មោះ Wisam Mohammad al-Saedi។ រូបភាពនៅលើបណ្ដាញសង្គមអនឡាញបានបង្ហាញថា អត្តសញ្ញាណប័ណ្ណអ៊ីរ៉ាក់របស់មេបញ្ជាការរូបនេះត្រូវបានគេដកចេញពីសាកសពរបស់ជននេះ។
កសិកររាប់ម៉ឺននាក់បានចេញបាតុកម្មនៅលើដងផ្លូវនៅទីក្រុង Thessaloniki ដែលជាទីក្រុងស្ថិតនៅភាគឦសាននៃប្រទេសក្រិក កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានច្រានចោលការអះអាងរបស់មេដឹកនាំរបស់ពួកគេដែលសន្យាពន្យារការយកពន្ធ និងវិធានការបន្ធូរបន្ថយជាច្រើនទៀត ដែលរដ្ឋាភិបាលទីក្រុងអាថែនបានដាក់ចេញ។
ក្រុមប្រឹក្សាភិបាលនេះក៏បាននិយាយផងដែរថា ក្រុមហ៊ុន Meta ក៏គួរបញ្ជាក់ផងដែរពីផលប៉ះពាល់ ដែលខ្លួនព្យាយាមទប់ស្កាត់ និងគួរដាក់សញ្ញាសម្គាល់លើរូបភាព ឃ្លីបវីដេអូនិងសំឡេងថា ជាការប្រើប្រាស់កែច្នៃកេងចំណេញ (manipulated) ដោយមិនត្រូវដកវាចេញទាំងស្រុងនោះទេ។
លោក Sullivan និយាយថា ចំណុចសំខាន់មួយគឺការទាក់ទងគ្នារវាងមេដឹកនាំនិងមេដឹកនាំ ដោយកត់សម្គាល់អំពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
មេដឹកនាំសហគមន៍ Uyghur បានដកខ្លួនចេញពីគណៈកម្មការ ដោយលើកឡើងពីការព្រួយបារម្ភពីការគាំទ្ររបស់សមាជិកខ្លះក្នុងជួរគណៈកម្មការចំពោះគោលនយោបាយរបស់រដ្ឋាភិបាលចិន។
ការស្ទង់មតិនេះបានបញ្ជាក់ថា បរិយាកាសនយោបាយ «មានភាពស្រអាប់ដូចទៅនឹងបរិយាកាសសេដ្ឋកិច្ចដែរ» មុនការបោះឆ្នោតថ្នាក់ជាតិនៅក្នុងប្រទេសប៉ាគីស្ថានចូលមកដល់ដែលជាការរៀបចំជាលើកដំបូងតាំងពីឆ្នាំ ២០១៨ មក។
ឆ្នាំ ២០២៤ នឹងចូលក្នុងប្រវត្តិសាស្រ្តជាឆ្នាំដែលមានភាពសកម្មជាងគេបំផុតក្នុងវិស័យនយោបាយ ស្របពេលមានការបោះឆ្នោតនៅក្នុងប្រទេសជាង ៦០ ដែលតំណាងឱ្យប្រជាជនជាងពាក់កណ្តាលនៅលើពិភពលោក។
ខណៈពេលដែលប្រទេសចិនព្យាយាមបង្ហាញឱ្យឃើញថាខ្លួនជាប្រទេសស្វាគមន៍ពាណិជ្ជកម្មនិងទេសចរណ៍បរទេស អាជ្ញាធរព្រំដែនចិនបានប្រកាសកាលពីពេលថ្មីៗនេះថា អ្នកទេសចរបរទេសដែលទស្សនាប្រទេសចិនមានចំនួនជាង ៣៥ លាននាក់នៅក្នុងឆ្នាំ ២០២៣។
ព្រះបរមរាជវាំង Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ថា ព្រះមហាក្សត្រ Charles ទី៣ របស់ចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកមួយប្រភេទ ហើយទ្រង់នឹងពន្យារពេលបំពេញមុខងារសាធារណៈ។
ការវាយប្រហារដោយក្រុមឧទា្ទមហ៊ូទីបង្កឱ្យមានការចំណាយពេលវេលាច្រើនជាងមុនដើម្បីដឹកជញ្ជូនរវាងចិននិងអឺរ៉ុប ស្របពេលធ្វើឱ្យតម្លៃលើថាមពល ការដឹកជញ្ជូន និងធានារ៉ាប់រង់ខ្ពស់ជាងមុន។
ព័ត៌មានផ្សេងទៀត
No media source currently available