ក្រុមវេជ្ជបណ្ឌិតនិយាយថា ចំនួនជនរងគ្រោះអ៊ុយក្រែន ដែលស្លាប់ដោយរបួសរលាកឆេះពីការវាយប្រហារក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីកើនឡើងយ៉ាងខ្លាំង និងបានព្រមានពីប្រព័ន្ធវេជ្ជសាស្ត្ររបស់អ៊ុយក្រែនកំពុងប្រឹងប្រែងទប់ទល់នឹងបញ្ហានេះ។
ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើងនៅក្នុងតំបន់តាមរយៈការបាញ់មីស៊ីលនិងការគំរាមត្រួតត្រាលើប្រទេសកូរ៉េខាងត្បូងប្រសិនបើសង្គ្រាមផ្ទុះឡើង។
អ្នកជំនាញនិយាយថា ចាប់ពីកិច្ចព្រមព្រៀងចែកចាយអត្ថបទទៅដល់ការធ្វើដំណើរដោយចេញសោហ៊ុយឱ្យអ្នកកាសែត ចិនស្វះស្វែងពង្រីកឥទ្ធិពលនៅឥណ្ឌូណេស៊ី។
ថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះគឺជាថ្ងៃទីមួយនៃសភាថ្មីរបស់តៃវ៉ាន់ ដោយលោក Han ទទួលបានការគាំទ្រចំនួន ៥៤ សំឡេង រីឯលោក You Si-kun ដែលជាបេក្ខជនមកពីគណបក្ស DPP វិញ ទទួលបានការគាំទ្រចំនួន ៥១ សំឡេង។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Trump បានរំឭកថានៅពេលដែលលោកធ្វើជាប្រធានាធិបតី លោកបានប្រាប់ប្រទេសជាសមាជិកអង្គការអូតង់មួយថា លោកនឹង «លើកទឹកចិត្ត» ប្រទេសរុស្ស៊ីឱ្យធ្វើអ្វីដែលខ្លួនចង់ធ្វើក្នុងករណីដែលប្រទេសជាសមាជិកអង្គការអូតង់មិនបង់ចំណែករបស់ខ្លួនសម្រាប់ការចំណាយរបស់អង្គការនេះ។
តួលេខចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបង្ហាញថា តម្លៃទំនិញដឹកជញ្ជូនពីប្រទេសម៉ិកស៊ិកចូលក្នុងអាមេរិកកើនឡើងជិត ៥% ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ កើនដល់ជាង ៤៧៥ ពាន់លានដុល្លារ។
ប្រធានាធិបតីរុស្ស៊ី លោកPutin ថា អាចមានកិច្ចព្រមព្រៀងក្នុងករណីអ្នកយកព័ត៌មានកាសែត The Wall Street Journal។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងពីរបាននិយាយអំពីចំណងទាក់ទងសេដ្ឋកិច្ចដែលកំពុងរីកដុះដាលរបស់ខ្លួនដោយទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលបាន «ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីពេលមុន»។
លោក Biden បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសុន្ទរកថាចុងក្រោយនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ដោយបានជំទាស់យ៉ាងខ្លាំងថា លោកបានរក្សាទុកនិងចែករំលែកឯកសារសម្ងាត់ ដោយស្ម័គ្រចិត្ត ដូចដែលត្រូវបានបញ្ជាក់ក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នោះដែរ។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានជួបជាមួយនាយឧត្តមសេនីយ៍ Zaluzhnyi និងបានអរគុណលោកដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅពេលដែលអ្នកវិភាគយោធាជាច្រើនគិតថា អ៊ុយក្រែននឹងត្រូវបានរុស្ស៊ីគ្រប់គ្រងបានយ៉ាងយ៉ាងឆាប់រហ័សនោះ។
ចៅក្រមតុលាការកំពូលអ្នកស្រី Elena Kagan បានលើកជាសំណួរថា «តើហេតុអ្វីបានរដ្ឋមួយអាចមានលទ្ធភាពដើម្បីធ្វើការកំណត់យ៉ាងដូចនេះ ដែលនេះមិនគ្រាន់តែសម្រាប់ពលរដ្ឋរបស់រដ្ឋនោះមួយទេ ប៉ុន្តែក៏អាចសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
ឥស្សរជនសាធារណៈអូស្ត្រាលីល្បីៗចំនួន ៥០ នាក់ រួមទាំងអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលថ្នាក់រដ្ឋ អ្នកការទូត អ្នកនិពន្ធ និងអ្នកសិក្សាស្រាវជ្រាវបានអំពាវនាវឱ្យរដ្ឋាភិបាលដើរតួជាអន្តរការីដើម្បីកាត់បន្ថយភាពតានតឹង។
ព័ត៌មានផ្សេងទៀត
No media source currently available