ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិបង្ហាញថា ពលរដ្ឋប៉ាគីស្ថាន ៧០% ខ្វះទំនុកចិត្តលើការបោះឆ្នោត


មន្ត្រី​រៀបចំការបោះឆ្នោតកំពុង​ប្រតិបត្តិការ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែអ​ ក្នុងក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រី​រៀបចំការបោះឆ្នោតកំពុង​ប្រតិបត្តិការ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែអ​ ក្នុងក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ការ​ស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញ​ថា ពលរដ្ឋ​ប៉ាគីស្ថាន​ជាង​ពីរ​ភាគ​បី​ខ្វះ​ជំនឿ​លើ​សុចរិតភាព​នៃ​ដំណើរការ​បោះឆ្នោត​និង​រដ្ឋាភិបាល​មុន​ការ​បោះឆ្នោត​ជ្រើសរើស​សភា​ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុមហ៊ុន​ស្ទង់មតិ Gallup ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​រកឃើញ​ថា​ពលរដ្ឋ​ប៉ាគីស្ថាន​កាន់តែ​ខកចិត្ត​រឿង​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ ដែល​បញ្ហា​ទាំងនេះ​ប៉ះពាល់​ដល់​ស្ថិរភាព​ប្រទេស​របស់​ពួកគេ ដោយ​ពួកគេ​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់។

ការ​ស្ទង់មតិ​នេះ​បាន​បញ្ជាក់​ថា បរិយាកាស​នយោបាយ «មាន​ភាព​ស្រអាប់​ដូច​ទៅ​នឹង​បរិយាកាស​សេដ្ឋកិច្ច​ដែរ» មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ចូល​មក​ដល់​ដែល​ជា​ការរៀបចំ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ ២០១៨ មក។

ការ​ស្ទង់មតិ​នេះ​បាន​បន្ថែម​ថា៖ «ពលរដ្ឋ​ប៉ាគីស្ថាន ៧ នាក់​ក្នុង​ចំណោម ១០ នាក់​ខ្វះ​ទំនុកចិត្ត​លើ​ភាព​ស្មោះត្រង់​នៃ​ការ​បោះឆ្នោត​នៅ​ប៉ាគីស្ថាន»។

បន្ថែម​ពីលើ​ការ​មិន​ទុកចិត្ត​របស់​ពួកគេ​លើ​ការ​បោះឆ្នោត​នេះ ពលរដ្ឋ​ប៉ាគីស្ថាន ៨៨% ក៏​ជឿ​ផងដែរ​ថា អំពើ​ពុករលួយ​កំពុង​រីក​សាយភាយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

ទស្សនៈ​ទុទ្ទិដ្ឋិនិយម​របស់​ពលរដ្ឋ​ប៉ាគីស្ថាន​លើ​សេដ្ឋកិច្ច​បាន​ឡើង​ខ្ពស់​ក្នុង​ពេល ១៨ ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ពលរដ្ឋ​ចំនួន ៧០% ជឿ​ថា​ស្ថានភាព​សេដ្ឋកិច្ច​គឺ​កាន់តែ​អាក្រក់​ជាង​មុន​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ។

ក្រុមហ៊ុន Gallup បាន​បញ្ជាក់​ថា ខ្លួន​បាន​សម្ភាស​ទល់​មុខ​ជាមួយ​នឹង​មនុស្ស​ពេញវ័យ ១.០០០ នាក់​ដែល​មាន​អាយុ​ពី ១៥ ឆ្នាំ​ឡើង​ទៅ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ពី​ខែ​កញ្ញា​ដល់​ខែ​តុលា​ឆ្នាំ​មុន។

ការ​ស្ទង់មតិ​នេះ​បាន​រកឃើញ​ថា ទិដ្ឋភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែល​មាន​ប្រជាជន​ប្រហែល ២៤១ លាន​នាក់​នេះ​នៅតែ​មាន​អស្ថិរភាព​នៅឡើយ​តាំងពី​ពេល​ដែល​លោក Imran Khan ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ដក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មក៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG