លោក Sullivan និយាយថា ចំណុចសំខាន់មួយគឺការទាក់ទងគ្នារវាងមេដឹកនាំនិងមេដឹកនាំ ដោយកត់សម្គាល់អំពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
មេដឹកនាំសហគមន៍ Uyghur បានដកខ្លួនចេញពីគណៈកម្មការ ដោយលើកឡើងពីការព្រួយបារម្ភពីការគាំទ្ររបស់សមាជិកខ្លះក្នុងជួរគណៈកម្មការចំពោះគោលនយោបាយរបស់រដ្ឋាភិបាលចិន។
ការស្ទង់មតិនេះបានបញ្ជាក់ថា បរិយាកាសនយោបាយ «មានភាពស្រអាប់ដូចទៅនឹងបរិយាកាសសេដ្ឋកិច្ចដែរ» មុនការបោះឆ្នោតថ្នាក់ជាតិនៅក្នុងប្រទេសប៉ាគីស្ថានចូលមកដល់ដែលជាការរៀបចំជាលើកដំបូងតាំងពីឆ្នាំ ២០១៨ មក។
ឆ្នាំ ២០២៤ នឹងចូលក្នុងប្រវត្តិសាស្រ្តជាឆ្នាំដែលមានភាពសកម្មជាងគេបំផុតក្នុងវិស័យនយោបាយ ស្របពេលមានការបោះឆ្នោតនៅក្នុងប្រទេសជាង ៦០ ដែលតំណាងឱ្យប្រជាជនជាងពាក់កណ្តាលនៅលើពិភពលោក។
ខណៈពេលដែលប្រទេសចិនព្យាយាមបង្ហាញឱ្យឃើញថាខ្លួនជាប្រទេសស្វាគមន៍ពាណិជ្ជកម្មនិងទេសចរណ៍បរទេស អាជ្ញាធរព្រំដែនចិនបានប្រកាសកាលពីពេលថ្មីៗនេះថា អ្នកទេសចរបរទេសដែលទស្សនាប្រទេសចិនមានចំនួនជាង ៣៥ លាននាក់នៅក្នុងឆ្នាំ ២០២៣។
ព្រះបរមរាជវាំង Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ថា ព្រះមហាក្សត្រ Charles ទី៣ របស់ចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកមួយប្រភេទ ហើយទ្រង់នឹងពន្យារពេលបំពេញមុខងារសាធារណៈ។
ការវាយប្រហារដោយក្រុមឧទា្ទមហ៊ូទីបង្កឱ្យមានការចំណាយពេលវេលាច្រើនជាងមុនដើម្បីដឹកជញ្ជូនរវាងចិននិងអឺរ៉ុប ស្របពេលធ្វើឱ្យតម្លៃលើថាមពល ការដឹកជញ្ជូន និងធានារ៉ាប់រង់ខ្ពស់ជាងមុន។
ប្រទេសអូស្ត្រាលីចាត់ទុកខ្លួនឯងថាជាអ្នកការពារផ្នែកសេដ្ឋកិច្ចនិងសន្តិសុខសម្រាប់តំបន់ប៉ាស៊ីហ្វិក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកពិចារណាផ្លាស់ប្តូរតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងវិស័យផ្សេងៗមិនត្រឹមតែនៅក្នុងវិស័យយោធាប៉ុណ្ណោះទេដើម្បីតែងតាំងមន្ត្រីល្អបំផុតឱ្យដឹកនាំប្រទេសអ៊ុយក្រែន។
របាយការណ៍ដែលត្រូវបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោកនៅថ្ងៃទី៤ ខែកុម្ភៈ បានព្យាករណ៍អំពីកំណើនដ៏ច្រើននៃករណីជំងឺនេះថានឹងកើតមាននៅតំបន់ដែលមានការអភិវឌ្ឍមនុស្សតិចតួច ដែលជាការវាស់វែងកម្រិតនៃការអភិវឌ្ឍខាងសង្គមនិងខាងសេដ្ឋកិច្ចរបស់ប្រទេសមួយដោយអង្គការសហប្រជាជាតិ។
តុលាការធម្មនុញ្ញថៃមិនបានរំលាយគណបក្សឆ្ពោះទៅមុខទេ ដោយបានបញ្ចៀសមិនឱ្យមានវិបត្តិនយោបាយកើតឡើងក្រោយនោះភ្លាមៗ។
អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Valeriy Zaluzhnyi បានដាក់ចេញអាទិភាពមួយចំនួនសម្រាប់អ៊ុយក្រែន និងការប្រឈមនានាដែលអាចធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ប្រទេសនេះ
ព័ត៌មានផ្សេងទៀត
No media source currently available