សម្ព័ន្ធមិត្តលោក Navalny និយាយថា ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ម្តាយមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះគឺអ្នកស្រី Lyudmila ថា ការស៊ើបអង្កេតលើការស្លាប់របស់កូនប្រុសអ្នកស្រីក្នុងពន្ធនាគារនោះ ត្រូវប្រើពេលធ្វើបន្ថែមទៀត។
ក្រុមហ៊ូធីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កប៉ាល់នោះមានឈ្មោះថា Rubymar ដែលជាកប៉ាល់ដឹកទំនិញដ៏ធំមួយដែលក្រុមហ៊ុនតាមដានការធ្វើដំណើររបស់កប៉ាល់នេះបានបញ្ជាក់ថានៅពេលនោះ កំពុងធ្វើដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមទៅប្រទេសប៊ុលហ្គារី។
ការអនុម័តច្បាប់នេះត្រូវបានមើលឃើញថាជាជ័យជម្នះមួយ សម្រាប់សិទ្ធិសេរីភាពនៃអ្នកស្រឡាញ់ភេទដូចគ្នា ខណៈដែលច្បាប់នេះត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលអភិរក្សនិយម បើទោះបីជាមានការប្រឆាំងតវ៉ាពីព្រះវិហារគ្រិស្តសាសនានិកាយ Orthodox ដែលមានឥទ្ធិពលខ្លាំងក្នុងប្រទេសនេះក៏ដោយ។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិអាមេរិក លោក John Kirby បដិសេធមិននិយាយលម្អិតពីសមត្ថភាពដែលកំពុងលេចឡើងរបស់រុស្ស៊ីជុំវិញបញ្ហានេះទេ ប៉ុន្តែថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនានា បាននិងកំពុងតាមដានត្រួតពិនិត្យនូវការប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធឧបករណ៍របស់រុស្ស៊ី
លោកស្រី Michelle Steel សមាជិកសភាអាមេរិកគណបក្សសាធារណរដ្ឋពីរដ្ឋកាលីហ្វ័រញ៉ា និងជាសហប្រធានក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្ស បានថ្លែងថា លទ្ធិកុម្មុយនិស្តជាលទ្ធិឃោរឃៅ ដែលចាក់ឫសនៃភាពក្រីក្រ ភាពអស់សង្ឃឹម ភាពផ្តាច់ការនិយម និងបន្ទាប់មកគឺការស្លាប់។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍នេះនៅខាងក្នុងមន្ទីរពេទ្យដ៏ចម្បងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza
ក្រុមវេជ្ជបណ្ឌិតនិយាយថា ចំនួនជនរងគ្រោះអ៊ុយក្រែន ដែលស្លាប់ដោយរបួសរលាកឆេះពីការវាយប្រហារក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីកើនឡើងយ៉ាងខ្លាំង និងបានព្រមានពីប្រព័ន្ធវេជ្ជសាស្ត្ររបស់អ៊ុយក្រែនកំពុងប្រឹងប្រែងទប់ទល់នឹងបញ្ហានេះ។
ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើងនៅក្នុងតំបន់តាមរយៈការបាញ់មីស៊ីលនិងការគំរាមត្រួតត្រាលើប្រទេសកូរ៉េខាងត្បូងប្រសិនបើសង្គ្រាមផ្ទុះឡើង។
អ្នកជំនាញនិយាយថា ចាប់ពីកិច្ចព្រមព្រៀងចែកចាយអត្ថបទទៅដល់ការធ្វើដំណើរដោយចេញសោហ៊ុយឱ្យអ្នកកាសែត ចិនស្វះស្វែងពង្រីកឥទ្ធិពលនៅឥណ្ឌូណេស៊ី។
ថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះគឺជាថ្ងៃទីមួយនៃសភាថ្មីរបស់តៃវ៉ាន់ ដោយលោក Han ទទួលបានការគាំទ្រចំនួន ៥៤ សំឡេង រីឯលោក You Si-kun ដែលជាបេក្ខជនមកពីគណបក្ស DPP វិញ ទទួលបានការគាំទ្រចំនួន ៥១ សំឡេង។
ព័ត៌មានផ្សេងទៀត
No media source currently available