អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Marcos គឺជា«ការរំលោភយ៉ាងធ្ងន់ធ្ងរ»ដល់ការប្តេជ្ញាចិត្តរបស់ហ្វីលីពីនចំពោះ «គោលការណ៍ចិនតែមួយ» និងជា«ការជ្រៀតជ្រែកទាំងស្រុងទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ រដ្ឋាភិបាលកោះណូរូបាននិយាយថា ការផ្លាស់ប្តូរទំនាក់ទំនងការទូតនេះគឺស្របជាមួយនឹង «គោលនយោបាយចិនតែមួយ» ដែលចែងថា រដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល គឺសាធារណរដ្ឋប្រជាមានិតចិន ហើយបានប្រកាសថា កោះណូរូនឹងបញ្ឈប់ទំនាក់ទំនងឬការដោះដូរផ្លូវការណាមួយជាមួយកោះតៃវ៉ាន់។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបញ្ចូលឃ្លាដែលចែងថាប្រទេសកូរ៉េខាងត្បូងគឺជា «សត្រូវចម្បងនិងជារៀងរហូត» របស់កូរ៉េខាងជើង។ លោកបានអំពាវនាវដូច្នេះនៅក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទនៅពីមុខសភាកូរ៉េខាងជើង។
អ្នកស្រី Elaine Pearson នាយិកាផ្នែកអាស៊ីនៃអង្គការនេះ បាននិយាយប្រាប់វីអូអេថា៖ «នៅឆ្នាំ ២០២៣ យើងឃើញមានការចុះថយឆ្ពោះទៅកាន់ការកាន់អំណាចផ្តាច់ការនៅទូទាំងអាស៊ី»។
លោក Lai បានបញ្ជាក់នៅក្នុងសុន្ទរកថាទទួលបានជ័យជម្នះរបស់លោកថា ជ័យជម្នះរបស់លោកកាលពីថ្ងៃសៅរ៍គឺជាជ័យជម្នះមួយសម្រាប់សហគមន៍ប្រជាធិបតេយ្យនៅលើពិភពលោក។
តួលេខគយបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្ស៊ីបានកើនដល់ជាង ២៤០ពាន់លានដុល្លារ ដោយមានលើសពីគោលដៅចំនួន ២០០ពាន់លានដុល្លារ ដែលត្រូវបានកំណត់ក្នុងការប្រជុំទ្វេភាគីកាលពីឆ្នាំទៅ។
«យើងបានវាយប្រហារខ្លាំងនិងចំគោលដៅល្អ»។ នេះបើយោងលើមន្ត្រីការពារជាតិអាមេរិកម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេ ដោយបន្ថែមថា ការវាយប្រហារនោះក៏សំដៅទៅលើប្រព័ន្ធរ៉ាដានិងប្រព័ន្ធការពារដែនអាកាសរបស់ក្រុមហ៊ូធី ដែលមិនបានធ្វើការវាយតបវិញនោះឡើយ។
ឧប្បត្តិហេតុនេះកើតឡើង ខណៈពេលដែលប្រទេសម៉ាល់ឌីវកំពុងត្រូវបានគេមើលឃើញថា បានងាកកាន់តែជិតទៅរកប្រទេសចិន នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Mohamed Muizzu ដែលទើបចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំទៅ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បាននិយាយថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ជិត១ម៉ឺននាក់កាលពីខែធ្នូ ខណៈការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងអំឡុងខែកន្លងទៅនេះ មានការកើនឡើងដល់៤២ភាគរយ នៅក្នុងប្រទេសជិត៥០ ដែលភាគច្រើនស្ថិតនៅទ្វីបអឺរ៉ុបនិងអាមេរិក។
ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងថា លោក Yui បានអរគុណសភាសហរដ្ឋអាមេរិកអំពីការគាំទ្រយូរមកហើយមកពីគណបក្សទាំងពីរដល់តៃវ៉ាន់និងការសន្យាពង្រឹងកិច្ចការពារកោះនេះ។
ការព្យាកររបស់អង្គការសហប្រជាជាតិគឺទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD កាលពីចុងខែវិច្ឆិកា ឆ្នាំមុន។
អ្នកវិភាគមួយចំនួនបាននិយាយថា លទ្ធផលនៃការបោះឆ្នោតនេះអាចនឹងមានផលប៉ះពាល់ខ្លាំងក្លាដល់ទិសដៅរបស់កោះតៃវ៉ាន់នៅក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់និងដល់កម្លាំងក្លៀវក្លារវាងចិននិងតៃវ៉ាន់ហើយក៏កំណត់ទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available