សេរ៉ាឡេអូនអំពាវនាវឱ្យមានសាមគ្គីជាតិ ក្រោយមានភាពមិនប្រក្រតីនៃការបោះឆ្នោត
ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោតក្នុងប្រទេសសេរ៉ាឡេអូន កំពុងលើកឡើងអំពីកង្វល់នៃភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត ក្រោយការបោះឆ្នោតមួយដែលបានប្រកាសថា ប្រធានាធិបតីលោក Julius Maada Bio ឈ្នះការបោះឆ្នោតជាថ្មីទៀត។ ពេលប្រទេសនេះដែលមានពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ប្រារព្ធពិធីបុណ្យបូជា Eid Al-Adha មានការអំពាវនាវឱ្យមានសន្តិភាពនិងសាមគ្គីភាព ក្រោយមានអំពើហិង្សាក្នុងដំណើរការបោះឆ្នោត ដែលបណ្តាលឱ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់។លោក Senanu Tord រាយការណ៍រឿងនេះពីទីក្រុង ហ្រ្វ៊ីថោន ប្រទេសសេរ៉ាឡេអូន។ លោក សាយ មុន្នី ប្រែសម្រួលជូន៕