ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា​ចិន​មិន​បាន​បណ្ដេញ​នាវា​ពិឃាដ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ


ក្នុង​រូប​ដែល​បាន​ផ្តល់​ដោយ U.S. Navy បង្ហាញនាវា​បាញ់​មីស៊ីល​​USS Milius (DDG 69) ក្នុង​សមុទ្រ​ភីលីពីន កាលពី​ថ្ងៃទី​១៣ មីនា ឆ្នាំ២០២៣។
ក្នុង​រូប​ដែល​បាន​ផ្តល់​ដោយ U.S. Navy បង្ហាញនាវា​បាញ់​មីស៊ីល​​USS Milius (DDG 69) ក្នុង​សមុទ្រ​ភីលីពីន កាលពី​ថ្ងៃទី​១៣ មីនា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​ការ​អះអាង​របស់​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​ថា​កងទ័ព​ចិន​បាន​បណ្ដេញ​នាវា​បញ្ជា​ដោយ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ដែល​បាន​ចូល​ក្នុង​ដែន​ទឹក​របស់​ចិន។

លោក Tian Junli អ្នក​នាំ​ពាក្យ​បញ្ជាការ​ដ្ឋាន​កងទ័ព​ចម្រុះ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​ចិន បាន​និយាយ​ថា នាវា USS Milius របស់​សហរដ្ឋ​អាមេរិក​បាន​រំលោភ​ចូល​ដែន​ទឹក​នៅ​ជុំវិញ​ប្រជុំ​កោះ Paracel «ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

កង​នាវា​ទី ៧ នៃ​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​ការ​អះអាង​របស់​ចិន​នេះ​ថា​មិន​ពិត ដោយ​បាន​និយាយ​ថា នាវា​ពិឃាដ​នោះ​នៅ​ពេល​នោះ «កំពុង​ធ្វើ​ប្រតិបត្តិការ​ជា​ប្រចាំ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ​ទេ»។

សេចក្ដី​ថ្លែងការណ៍​របស់​កង​នាវា​ទី ៧ នេះ​បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ការ​ហោះហើរ នាវាចរណ៍ និង​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត»។

ភាព​តានតឹង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​នៅ​ក្នុង​តំបន់៕



ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​Reuters។

XS
SM
MD
LG