កសិករនៅក្នុងប្រទេសទាំងពីររកចំណូលបានតិចជាង ៦% នៃប្រាក់ចំណូលជាង ១០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃឧស្សាហកម្មផលិតស្ករសូកូឡា។
ក្រសួងហិរញ្ញវត្ថុកេនយ៉ានិយាយថា ប្រទេសកេនយ៉ាមិនដែលខកខានក្នុងការសងបំណុលទៅម្ចាស់បំណុលណាមួយទេ។ ប្រទេសកេនយ៉ាជំពាក់បំណុលចិន ១/៣ នៃបំណុលក្រៅប្រទេសរបស់ខ្លួនទាំងអស់។
រដ្ឋមន្រ្តីផ្នែកដឹកជញ្ជូនកេនយ៉ា ដែលត្រៀមនឹងចូលកាន់តំណែង បានប្រាប់សមាជិកសភាថា កេនយ៉ាបង់ប្រាក់លើកម្ចីទាន់ពេលវេលា ប៉ុន្តែមិនអាចបន្តជាមួយនឹងកាលវិភាគកំណត់ឱ្យបង់ក្នុងរយៈពេល ២០ឆ្នាំនាពេលបច្ចុប្បន្ននោះទេ។
ទោះបីខ្វះជំនាញកសិកម្មក៏ដោយ លោក ឌិត ទីណា មានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ធ្វើការនៅក្រសួងមុនៗ បូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្មនឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន។
លោក ម៉េង សក្តិធារ៉ា ថា កម្ពុជាមិនបានធ្វើឱ្យបាត់ប្រេងឆៅដែលផលិតបានទាំងអស់ទេ ហើយតាមរយៈការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ កម្ពុជារក្សាការពារបាននូវកម្មសិទ្ធ និងផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។
បើតាមខ្សែអាត់សំឡេងរបស់ លោក ហ៊ុន សែន ខេត្តចំនួន២២ ក្នុងនោះមាន ៧៧០ឃុំ បានលិចលង់ដោយជំនន់ទឹកភ្លៀង និងមានផលស្រូវប្រមាណជាង ១សែន៥ម៉ឺនហិកតា និងផលដំណាំជាង ៤ម៉ឺន១ពាន់ហិកតាត្រូវបានជន់លិច។
លោក ហ៊ុន សែន ថារដ្ឋនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ និងដាក់ចេញនូវយន្តការថ្មីក្នុងការសម្រួលសម្ពាធអតិផរណា ដែលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន ដែលបណ្តាលឱ្យទំនិញឡើងថ្លៃ។
ប្រមាណពីរសប្តាហ៍ក្រោយចេញបញ្ជាឱ្យចុះបង្រ្កាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បត៍នេះ បានឱ្យដឹងថា អាជ្ញាធរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបានចុះបង្រ្កាបទីតាំងលេងល្បែងខុសច្បាប់ប្រមាណ២ពាន់កន្លែង។
ការត្អូញត្អែររបស់ពួកគេធ្វើឡើង បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរក្នុងឆ្នាំ ២០២៣ ត្រូវបានដំឡើងត្រឹម ២០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ពោលគឺកើនឡើង ៦ ដុល្លារ បើធៀបនឹងឆ្នាំ ២០២២។
អនុប្រធានសហព័ន្ធនិយោជក លោក ណាង សុធី លើកឡើងថា ប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារនេះជាតួលេខដែលភាគីនិយោជកអាចទទួលយកបាន បើទោះបីជាវិស័យកាត់ដេររងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងបន្ទុកថ្មីក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធនូវទឹកប្រាក់ចំនួន ៩០០ លានដុល្លារសម្រាប់សាងសង់បណ្ដាញកន្លែងបញ្ចូលអាគុយរថយន្តអគ្គិសនីនៅក្នុងរដ្ឋចំនួន ៣៥។
ប្រជាពលរដ្ឋខ្មែរជាង១៦៧.០០០នាក់បានកំពុងលក់ដី ដើម្បីសងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available